រដ្ឋាភិបាលថៃខាតលុយជាង ៣០០លានដុល្លារ លើផែនការព្យួរបំណុលកសិករ

អន្តរជាតិ

អនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុរបស់ថៃ បាននិយាយនៅថ្ងៃអង្គារ ទី២៦ ខែកញ្ញានេះថា គណ:រដ្ឋមន្ត្រី បានសម្រេចអនុម័តទៅលើផែនការព្យួរបំណុលសម្រាប់កសិករហើយ ខណ:ផែនការថ្មីនេះ នឹងធ្វើឱ្យរដ្ឋខាតបង់រាប់រយលានដុល្លារ។ នេះបើតាមការចុះផ្សាយពីកាសែត Bangkok Post ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក Julapun Amornvivat បាននិយាយប្រាប់ទៅកាន់អ្នកសារព័ត៌មានថា ការផ្អាកយកបំណុលពីកសិករនេះ នឹងមានរយ:ពេល ៣ ឆ្នាំ ហើយវានឹងធ្វើឱ្យរដ្ឋាភិបាល ខាតបង់ថវិកាដល់ទៅ ១១ពាន់លានបាត ឬជាង ៣០០លានដុល្លារឯណោះ ចំពោះផែនការថ្មីនេះ ។

ជុំវិញផែនការផ្អាកយកបំណុលនេះ នឹងត្រូវចាប់ផ្តើមនៅថ្ងៃទី១ ខែតុលា តទៅ ខណ:ពេលដែលលោក Julapun បានបញ្ជាក់បន្ថែមទៀតថា កសិករក៏នឹងនៅតែអាចបន្តអនុញ្ញាតឱ្យខ្ចីប្រាក់បន្ថែម រហូតដល់ទៅ ១០០ ០០០បាត ក្នុងម្នាក់ ពីធនាគរកសិកម្ម និងសហករណ៍កសិកម្ម (BAAC) ផងដែរ។

ជម្រាបជូនផងដែរថា រដ្ឋាភិបាលថ្មី ដែលទើបចូលកាន់តំណែងកាលពីខែមុន បានរៀបចំគោលនយោបាយថ្មីៗជាច្រើន ដើម្បីជំរុញសេដ្ឋកិច្ចដែលទន់ខ្សោយ ដោយសារតែការធ្លាក់ចុះនៃការនាំចេញ និងទំនុកចិត្តរបស់វិនិយោគិន ៕