កម្ពុជា និងខេត្តហ៊ូណាន រួមគ្នាជំរុញសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ដើម្បីបង្កើតឱកាសធុរកិច្ចថ្មីៗ

សង្គម​ និង​សេដ្ឋកិច្ច

ទំនាក់ទំនងសេដ្ឋកិច្ច និងការវិនិយោគរវាង កម្ពុជា និង ចិន នៅតែបន្តបង្ហាញពីភាពរឹងមាំ និងការរីកចម្រើនយ៉ាងសកម្ម។ ជាក់ស្តែង កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ លោកស្រី ខា ឡេង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីភាពក្នុងកម្មវិធី «សន្និសីទជំរុញសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគចិនហ៊ូណាន-កម្ពុជា» ដែលបានប្រព្រឹត្តទៅប្រទេសចិន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កម្មវិធីដ៏មានសារៈសំខាន់នេះ ក៏មានការអញ្ជើញចូលរួមពី លោក វណ្ណ វិទ្យា អគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងឆុងឈីង និងខេត្តហ៊ូណាន ព្រមទាំងវត្តមានភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ ថ្នាក់ដឹកនាំធុរកិច្ច និងអ្នកវិនិយោគជាច្រើនរូបទៀត។

សន្និសីទនេះត្រូវបានរៀបចំឡើងដោយសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា (CCIA) សហការរួមគ្នាជាមួយភាគីចិន។ គោលបំណងចម្បងនៃការរៀបចំកិច្ចប្រជុំកំពូលនេះ គឺដើម្បីពង្រឹងទំនាក់ទំនងមិត្តភាពដែកថែប និងកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងប្រទេសកម្ពុជា និងខេត្តហ៊ូណាន។

បន្ថែមពីនេះ ព្រឹត្តិការណ៍នេះក៏ជាវេទិកាដ៏សំខាន់ក្នុងការបង្កើតឱកាសថ្មីៗសម្រាប់ការធ្វើពាណិជ្ជកម្ម ការទាក់ទាញការវិនិយោគ និងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចទៅវិញទៅមកឱ្យកាន់តែស៊ីជម្រៅ និងមាននិរន្តរភាពសម្រាប់ភាគីទាំងពីរ៕