រោងចក្រផលិតសំបកកង់ឡានខ្មែរ Newbustar បោះទុនវិនិយោគ ១៤០លានដុល្លារ

សង្គម​ និង​សេដ្ឋកិច្ច

រោងចក្រផលិតសំបកកង់ឡានខ្មែរ Newbustar ដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ បានបោះទុនវិយោគប្រមាណ ១៤០លានដុល្លារ ដោយគ្រោងផលិតសំបកកង់សរុប ៨,៥លានគ្រាប់ (សំបករថយន្តខ្នាតតូច ៧លានគ្រាប់ និងសំបករថយន្តធំចំនួន ១,៥លានគ្រាប់)។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

រោងចក្រ Newbustar បានជួយបង្កើតការងារប្រមាណ ១៤០០នាក់ និងជួយជ័រកៅស៊ូនៅកម្ពុជាប្រមាណ ៦ម៉ឺន​តោនក្នុងឆ្នាំដំបូង ប៉ុន្តែបច្ចុប្បន្នរោងចក្របានបង្កើនការប្រើប្រាស់ដល់ ១២ម៉ឺនតោនក្នុងមួយឆ្នាំ។ រោងចក្រ Newbustar ផលិតសំបកកង់ម៉ាក Crossleader សម្រាប់ការលក់នៅកម្ពុជា និងការនាំចេញទៅកាន់ សហរដ្ឋ​អាមេរិក សហគមអឺរ៉ុប និងប្រទេសប្រេស៊ីល។

ចំពោះចំណុចពិសេសនៃសំបកកង់ម៉ាក Crossleader គឺជាប្រភេទសំបកកង់ដែលមានភាពធន់កម្រិតយោធា មានសំបកកង់ក្រាស់ ធន់នឹងការផ្ទុះ និងការប៉ះទង្គេចខ្លាំង ដែលស័ក្តិសមសម្រាប់ស្ថានភាពផ្លូវនៅប្រទេសកម្ពុជា។ ជាពិសេសសំបកកង់នេះ បានប្រើប្រាស់បច្ចេកវិទ្យាពិសេស Safety Seal កាវខ្ចប់រន្ធធ្លាយដោយខ្លួនឯង។

Crossleader លក់ជូននូវសុវត្ថិភាព និងទំនុកចិត្តដល់ប្រជាជនកម្ពុជាគ្រប់ៗរូប។ សម្រាប់បងប្អូនដែលមានបំណង​ចង់​ធ្វើជា​ដៃគូរចែកចាយបន្ត សូមធ្វើការទំនាក់ទំនងមក RBR Cambodia ឬតាមរយៈលេខទូរស័ព្ទ +855 98 522 578។

សូមជម្រាបថា រោងចក្រ Newbustar ដែលមានទីតាំងស្ថិតនៅខេត្តក្រចេះ ជាបុត្រសម្ព័ន្ធនៃរោងចក្រដ៏ធំបំផុតជាប់​ចំណាត់ថ្នាក់លេខ១ នៃសាធារណរដ្ឋចិន គឺក្រុមហ៊ុន Doublestar Group។ រោងចក្រផលិតសំបកកង់ឡាន​មួយនេះ មានអាយុកាលជាង ១០០ឆ្នាំមកហើយ ក្នុងការផលិតសំបកកង់ឡាន។ ក្រុមហ៊ុនលក់សំបកកង់ខ្មែរ Crossleader គឺជាការលក់នូវ សុវត្ថិភាព(Made in Cambodia🇰🇭)៕