រោងចក្រ Newbustar ផលិតសំបកកង់ឡានខ្មែរម៉ាក Crossleader បោះទុនវិនិយោគ ១៤០លានដុល្លារ

សង្គម​ និង​សេដ្ឋកិច្ច

រោងចក្រ Newbustar ផលិតសំបកកង់ឡានខ្មែរម៉ាក Crossleader ដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ បានបោះទុនវិយោគប្រមាណ ១៤០លានដុល្លារ ដោយគ្រោងផលិតសំបកកង់សរុប ៨,៥លានគ្រាប់ (សំបករថយន្តខ្នាតតូច ៧លានគ្រាប់ និងសំបករថយន្តធំចំនួន ១,៥លានគ្រាប់)។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

រោងចក្រ Newbustar បានជួយបង្កើតការងារប្រមាណ ១៤០០នាក់ និងជួយជ័រកៅស៊ូនៅកម្ពុជាប្រមាណ ៦ម៉ឺន​តោនក្នុងឆ្នាំដំបូង ប៉ុន្តែបច្ចុប្បន្នរោងចក្របានបង្កើនការប្រើប្រាស់ដល់ ១២ម៉ឺនតោនក្នុងមួយឆ្នាំ។ រោងចក្រ Newbustar ផលិតសំបកកង់ម៉ាក Crossleader សម្រាប់ការលក់នៅកម្ពុជា និងការនាំចេញទៅកាន់ សហរដ្ឋ​អាមេរិក សហគមអឺរ៉ុប និងប្រទេសប្រេស៊ីល។

ចំពោះចំណុចពិសេសនៃសំបកកង់ម៉ាក Crossleader គឺជាប្រភេទសំបកកង់ដែលមានភាពធន់កម្រិតយោធា មានសំបកកង់ក្រាស់ ធន់នឹងការផ្ទុះ និងការប៉ះទង្គេចខ្លាំង ដែលស័ក្តិសមសម្រាប់ស្ថានភាពផ្លូវនៅប្រទេសកម្ពុជា។ ជាពិសេសសំបកកង់នេះ បានប្រើប្រាស់បច្ចេកវិទ្យាពិសេស Safety Seal កាវខ្ចប់រន្ធធ្លាយដោយខ្លួនឯង។

Crossleader លក់ជូននូវសុវត្ថិភាព និងទំនុកចិត្តដល់ប្រជាជនកម្ពុជាគ្រប់ៗរូប។ សម្រាប់បងប្អូនដែលមានបំណង​ចង់​ធ្វើជា​ដៃគូរចែកចាយបន្ត សូមធ្វើការទំនាក់ទំនងមក RBR Cambodia ឬតាមរយៈលេខទូរស័ព្ទ +855 98 522 578។

សូមជម្រាបថា រោងចក្រ Newbustar ដែលមានទីតាំងស្ថិតនៅខេត្តក្រចេះ ជាបុត្រសម្ព័ន្ធនៃរោងចក្រដ៏ធំបំផុតជាប់​ចំណាត់ថ្នាក់លេខ១ នៃសាធារណរដ្ឋចិន គឺក្រុមហ៊ុន Doublestar Group។ រោងចក្រផលិតសំបកកង់ឡាន​មួយនេះ មានអាយុកាលជាង ១០០ឆ្នាំមកហើយ ក្នុងការផលិតសំបកកង់ឡាន។ ក្រុមហ៊ុនលក់សំបកកង់ខ្មែរ Crossleader គឺជាការលក់នូវ សុវត្ថិភាព(Made in Cambodia🇰🇭)៕