យោងតាមទិន្នន័យរបស់រដ្ឋាភិបាលបានបង្ហាញថា ការនាំចេញយានយន្តរបស់ជប៉ុនទៅកាន់មជ្ឈិមបូព៌ាស្ទើតែធ្លាក់ចុះទាំងស្រុង នៅក្នុងខែមេសា ខណៈពេលដែលសង្គ្រាមរវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលលើអ៊ីរ៉ង់ បានរំខានដល់ការដឹកជញ្ជូនទៅកាន់នេះ ជាពិសេសសម្រាប់ក្រុមហ៊ុនផលិតរថយន្ត Toyota និង Nissan។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

ជុំវិញការធ្លាក់ចុះយ៉ាងខ្លាំងនេះ បានបង្ហាញថា ការដឹកជញ្ជូនរថយន្តដឹកអ្នកដំណើរ ឡានដឹកទំនិញ និងឡានក្រុងទៅកាន់តំបន់នេះ ភាគច្រើនត្រូវបានរារាំង បន្ទាប់ពីមានការបិទច្រកសមុទ្រ Hormuz យ៉ាងតឹងរ៉ឹងតឹង។
ទិន្នន័យរបស់ក្រសួងហិរញ្ញវត្ថុដែលចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ បានបង្ហាញឲ្យដឹងទៀតថា នៅក្នុងខែមេសា ការនាំចេញយានយន្តទៅកាន់មជ្ឈិមបូព៌ាបានធ្លាក់ចុះជាង ៩០% ទាំងតម្លៃ និងបរិមាណ បើធៀបទៅនឹងឆ្នាំមុន។ តួលេខរបស់រដ្ឋាភិបាលបានបង្ហាញផងដែរថា តំបន់នេះមានចំនួនប្រហែល ១៤% នៃការនាំចេញយានយន្តសកលរបស់ជប៉ុន ក្នុងឆ្នាំ២០២៥។
ទន្ទឹមនឹងនេះ លោក Toshihiro Mibe អនុប្រធានក្រុមអ្នកតំណាងរថយន្តរបស់ប្រទេសនេះ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ឧស្សាហកម្មរថយន្តរបស់ប្រទេសជប៉ុន កំពុងមានអារម្មណ៍ថារងផលប៉ះពាល់ខ្លាំងរួចទៅហើយពីសង្គ្រាមតាមរយៈការរំខានដល់ការដឹកជញ្ជូន ខណៈសមាគមក្រុមហ៊ុនផលិតរថយន្តជប៉ុន រំពឹងថាផលប៉ះពាល់នឹងត្រូវបានកំណត់ជាចម្បងចំពោះការដឹកជញ្ជូន ដោយបន្ថែមថា ខ្លួននឹងបន្តតាមដានស្ថានភាពបន្ថែមទៀត៕

