ក្នុងវ័យ៤៥ឆ្នាំឡើងអ្នកជំងឺជាច្រើនមានបញ្ហាក្រពះពោះវៀនប្រសិនមិនដែលបានចាប់អារម្មណ៍សោះ!

សង្គម​ និង​សេដ្ឋកិច្ច

ភ្នំពេញ —  មន្ទីរពេទ្យអន្តរជាតិ អរៀនដា បានបញ្ជាក់ថា ជា ទូទៅ ជំងឺមហារីក ក្រពះ និង ពោះវៀន វា មិន មាន លេច ចេញ ជា រោគសញ្ញា អ្វី ដែល គួរ ឱ្យ កត់ សំគាល់ ទេ នៅ ដំណាក់កាល ដំបូង ៗ។ ប៉ុន្តែវាបែរជា លេច ចេញ រោគ សញ្ញា នៅពេលដែល វាត្រូវបានវិវត្តន៍ ទៅរកភាព ធ្ងន់ធ្ងរ រួច ទៅ ហើយ ដោយ ធ្វើ ឱ្យ ការ ព្យាបាល មានការ លំបាក និង មិន អាច ធានា បាន ថា អាចជា ដាច់ បាន១០០ឡើយ  

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ផ្ទុយ ទៅ វិញ បើ យើង អាច រក ឃើញ ជំងឺ នេះ ទាន់ពេល   នៅ ដំណាក់ កាល ដំបូងនោះ  ការ ព្យាបាល ក៏មាន ភាព ងាយស្រួល និង អាច ជា បាន ១០០% ដោយ ពុំ ចាំបាច់ ធ្វើការ វះកាត់ ឬ ប្រើប្រាស់ ថ្នាំ គីមី ឡើយ ។ 

មន្ទីរពេទ្យអន្តរជាតិ អរៀនដា បានបញ្ជាក់ទៀតថា  វិធីសាស្ត្រ មួយ ចំនួន ដែល អាច ជួយ ឱ្យ យើង បង្ការ ជំងឺមហារីក ក្រពះ និង ពោះវៀនធំ បានមាន ដូច ជា៖

• ការ ធ្វើតេស្ត និង ព្យាបាល មេរោគ ក្រពះ

• បញ្ឈប់ ការ ពិសា ស្រា បារី និង ចៀសវាង ការ បរិភោគ ប្រចាំ ថ្ងៃ នូវ អាហារ រហ័ស និង សាច់ ក្រហម ឬ អាហារ កែ ច្នៃចៀសវាង ការ បរិភោគ អាហារ ប្រៃ និង ចំណីអាហារ ផ្អាប់

•  ធ្វើការ ឆ្លុះ ក្រពះ និង ពោះវៀន ចំពោះ អ្នក ដែល មាន អាយុ ចាប់ពី ៤៥ ឆ្នាំទៅ

• ធ្វើតេស្ត រក គ្រាប់ ឈាមក្រហម នៅ ក្នុង លាមក ។

មន្ទីរពេទ្យអន្តរជាតិ អរៀនដា មានកញ្ចប់សេវាកម្មពិនិត្យ និងព្យាបាលក្រពះ និងពោះវៀនធំ ដោយប្រើម៉ាស៊ីនដែលមានបច្ចេកវិទ្យាទំនើបកម្រិតខ្ពស់ ព្រមទាំងការថែទាំយ៉ាងយកចិត្តទុកដាក់ពីសំណាក់ក្រុមវេជ្ជបណ្ឌិតឯកទេសជំនាញ ដែលមានបទពិសោធន៍ខ្ពស់។ សេវាកម្មនេះមានគោលបំណងក្នុងជួយឱ្យរកឃើញភាពខុសប្រក្រតីនៅដំណាក់កាលដំបូង ដើម្បីបង្កើនឱកាសព្យាបាលឱ្យមានប្រសិទ្ធភាពខ្ពស់ និងកាត់បន្ថយហានិភ័យនៃជំងឺធ្ងន់ធ្ងរ។

សូមទាក់ទងមក អរៀនដា តាមរយៈទូរសព្ទ ឬផេកផ្លូវការក្នុងបណ្តាញសង្គម៖ 

សាខាដួងងៀប៖

Facebook Page: Orienda International Hospital

081 811 789 / 078 233 789 / 096 6233 789

Telegram: 078 233 789

ទីតាំងនៅអគារលេខ 66 ផ្លូវ ដួងងៀប២ ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ៕