ក្រសួងការពារជាតិនៅរសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ដោយបញ្ជាក់ថា យោងតាមព័ត៌មានដែលទទួលបានពីយោធភូមិភាគទី៤នៃកងយោធពលខេមរភូមិន្ទបានបញ្ជាក់ថានៅព្រឹកថ្ងៃទី២៤ខែឧសភាឆ្នាំ២០២៦ចាប់ពីវេលាម៉ោង ៩:២៤នាទី ដល់វេលាម៉ោង ១០:១០នាទី មានឮសំឡេងនៃការបាញ់កាំភ្លើងចំនួន២២គ្រាប់នៅតំបន់ច្រកអន្តរជាតិអូរស្មាច់ខេត្តឧត្តរមានជ័យ ទឹកដីកម្ពុជាដែលកំពុងត្រូវបានកាន់កាប់ដោយខុសច្បាប់ដោយយោធាថៃ។
ក្រសួងការពារជាតិបានបន្ថែមថា ទាក់ទងនឹងករណីនេះ ក្រុមការងារទំនាក់ទំនងរបស់យោធភូមិភាគទី៤កម្ពុជាបានធ្វើលិខិតតវ៉ាទៅក្រុមទំនាក់ទំនងរបស់កងទ័ពភូមិភាគទី២របស់ថៃដើម្បីឱ្យភាគីថៃធ្វើការផ្ទៀងផ្ទាត់ និងរឹតបន្តឹងវិធានការគ្រប់គ្រងវិន័យកងទ័ពរបស់ខ្លួនឱ្យបានតឹងរឹងនិងគោរពឱ្យបានហ្មត់ចត់ពេញលេញនូវសេចក្តីប្រកាសរួមរបស់គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា–ថៃ (GBC) នៅថ្ងៃទី២៧ខែធ្នូឆ្នាំ២០២៥៕


