លែងត្រូវការ laptop ធំធ្ងន់រញ៉េរញ៉ៃស្ពាយតាមខ្លួនទៀតហើយ មានតែថេប្លេតមួយនេះអាចជំនួសការងាររបស់យើងបានមួយចប់តែម្តង! នេះគឺជាថេប្លេតលំដាប់លេខ១ ប្រើ Office, Word, Excel, PowerPoint, បញ្ចាំងស្លាយពី projector និង print ឯកសារ, ប្រើកម្មវិធី AI ទាំងអស់, ថែមទាំងបំពាក់អេក្រង់គ្មានចំណាំងផ្លាត PaperMatte, ហើយនេះគឺ HUAWEI MatePad 11.5 S PaperMatte 2026
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ចំនុចកម្មវិធី Office កុំព្យូទ័រ Version 3.0 ប្រើជំនួស Laptop :
- ចំនុចទី១ គឺកម្មវិធី Office កុំព្យូទ័រ Version 3.0 ប្រើ Word, Excel, PowerPoint ដូច Laptop
- Typing សរសេរអក្សរខ្មែរ, ប្រើ fonts Khmer Unicode ជាង 400 fonts, ធ្វើស្លាយ presentation, ធ្វើតារាង ធ្វើ invoice, រូបមន្ត excel គឺប្រើដូចកុំព្យូទ័រ 100%
- ប្រើ HDMI ស៊ែរ screen ធ្វើបទបង្ហាញក៏បាន, print ឯកសាររដ្ឋបាល invoice ក៏បាន, គឺយើងយកមកប្រើជំនួយ laptop បានតែម្តង
- រូបរាងវិញស្អាតស្តើងស្រាល យកតាមខ្លួនទៅហាងកាហ្វេ កន្លែងធ្វើការ ឬយកទៅសាលាលេចធ្លោរដាច់គេហ្មង ហើយអត់រញ៉េរញៃដូច laptop ទេ

ចំនុចអេក្រង់ PaperMatte មិនចាំងពន្លឺ មិនចាំងភ្នែក និងការពារភ្នែក :
- ចំនុចទី២ HUAWEI MatePad 11.5 S 2026 ប្រើអេក្រង់ PaperMatte ជំនាន់ថ្មីលំដាប់ Flagship ការពារពន្លឺចាំងភ្នែក 99%, មិនមានចំណាំងផ្លាតអេក្រង់
- មានបច្ចេកវិទ្យាការពារភ្នែកទទួលស្គាល់ពីប្រទេសអាឡឺម្មង់ទៀតផង ដូច្នេះយើងធ្វើការងារ មើលលើអេក្រង់ថេប្លេតបានយូរ មិនប៉ះពាល់ភ្នែក
- ហើយពាក្យថា PaperMatte គឺវាសរសេរស្មូតដូចក្រដាសសៀវភៅ អត់រអិលទេ សរសេរnote គូរគំនូរ ដូចយើងគូរលើក្រដាសសៀវភៅ

ចំនុចការងារប្រើបង្កើត poster, edit video និង គ្រប់គ្រង page facebook និងការប្រើ AI Multitask :
- ចំនុចទី៣ ពិសេសសម្រាប់ការងារ creativity និងគ្រប់គ្រងអាជីវិកម្មលើ social media
- មានកម្មវិធីគូរគំនូរ GoPaint អាចច្នៃគូរជាអក្សរឆ្លាក់ ឬអក្សរ cute cute ទុក edit រូប ឬកាត់តវីដេអូ, ចង់ edit poster លើកម្មវិធី canva ក៏បាន
- មានកម្មវិធី កាត់តវីដេអូ Petal Clip free license, ហើយគ្រប់គ្រង facebook page ដូចគ្រប់គ្រងលើ laptop ដែរ ព្រោះបើក browser មកវាមានទម្រង់បង្ហាញនិងមុខងារដូចលើ laptop អញ្ចឹងដែរ
- កាន់តែងាយស្រួលសម្រាប់ការសិក្សា ប្រជុំ ឬស្រាវជ្រាវ ដោយយើងអាចប្រើ AI និង Note ក្នុងពេលតែមួយ, រៀនអនឡាញ ឬប្រជុំ និង Note ក្នុងពេលតែមួយ ដែលជំរុញឲ្យកិច្ចការងារកាន់តែមានប្រសិទ្ធភាព

ចំនុចផ្តល់ជូន (Offer) :
- HUAWEI MatePad 11.5 S PaperMatte Edition 2026 បើកកុម្ម៉ង់ទុកមុនហើយ និងមានការផ្តល់ជូនពិសេសធំៗពីក្រុមហ៊ុនផងដែរ ដូចជា Original Keyboard, original mouse, ហើយកាន់តែចំណេញលោកអ្នកគ្រាន់តែបន្ថែមលុយ 30$ នឹងទទួលបាន Huawei Watch Fit 4 Pro មានតម្លៃពេញ 229$
- អតិថិជនអាចកុម្ម៉ង់ទុកមុន ពីហាងលក់ទូរស័ព្ទទំនើប និង Huawei Showroom គ្រប់សាខាទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃនេះដល់ថ្ងៃទី 3 មីនា 2026 ។




