ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត Share បណ្តាំ ៣ចំណុច សម្តេចតេជោនាយករដ្ឋមន្ត្រីប្រាប់ឱ្យចង់ចាំជានិច្ច

សង្គម​និង​សេដ្ឋកិច្ច

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក្នុងនាមកូនប្រុសច្បងនាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី១៦ ខែកញ្ញានេះ បន្តចែករំលែកបណ្តាំឪពុក គឺសម្តេចតេជោ ហ៊ុន សែន សម្រាប់កូនៗ។ 

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការចែកចាយបណ្តាំឪពុក របស់ឧត្តមសេនីយ៍ឯក ផ្កាយ ៣ ហ៊ុន ម៉ាណែត លើបណ្ដាញសង្គមហ្វេសប៊ុកនោះ ក៏ជាសារដ៏ល្អសម្រាប់មនុស្សទូទៅដែលត្រូវសិក្សារៀនសូត្រពីថ្នាក់ដឹកនាំកំពូលរបស់ប្រទេស ក៏ដូចជាឈ្វេងយល់បទពិសោធន៍ និងទស្សនៈដឹកនាំគ្រប់គ្រងក្រុមគ្រួសារ ទុកជាគំរូផងដែរ។

បណ្តាំរបស់លោកឪពុកបីចំណុច ដែលឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត មេបញ្ជាការ​កងទ័ព​ជើង​គោក​កម្ពុជា បានបញ្ជាក់ថា សម្រាប់កូនៗទាំងអស់ត្រូវចងចាំជានិច្ច រួមមាន៖ 

១. ត្រូវគិតគូរដល់ប្រជាជនជាធំ ដោយឈរខាងប្រជាជនគ្រប់ពេលវេលា

 ២. ត្រូវគិតគូដល់ផលប្រយោជន៍ជាតិជាធំគ្រប់ពេលវេលា 

៣. ហ៊ានធ្វើ ហើយធ្វើអោយពិតប្រាកដនិងច្បាស់លាស់ ហើយហ៊ានទទួលខុសត្រូវចំពោះការសម្រេចចិត្ត និងសកម្មភាពរបស់ខ្លួន៕