ភ្នំពេញ — មន្ទីរពេទ្យអន្តរជាតិ អរៀនដា បានបង្ហាញថា ករណីជំងឺដាច់សរសៃឈាមខួរក្បាល ដុំសាច់ក្នុងខួរក្បាលមានកំណើនកើនឡើងជារៀងរាល់ឆ្នាំ ជាមួយនឹងកត្តាហានិភ័យជាច្រើនទៀតដូចជា សម្ពាធឈាមឡើងខ្ពស់ លើសជាតិខ្លាញ់ខ្ពស់ ជាតិស្ករក្នុងឈាមខ្ពស់ ទម្លាប់ក្នុងការជក់បារី ការសម្រាកមិនបានគ្រប់គ្រាន់ និងភាពតានតឹងកម្រិតខ្ពស់។ បញ្ហាទាំងនេះហើយ បើមិនបានពិនិត្យ ឬវាយតម្លៃសុខភាពត្រឹមត្រូវទេ វាអាចនាំឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិតបាន។
អាការៈដែលគួរប្រុងប្រយ័ត្ន ហើយអាចជាសញ្ញាសង្ស័យថាមានបញ្ហាខួរក្បាលរួមមាន៖
• ឈឺក្បាលខ្លាំងៗ ឬឈឺក្បាលរ៉ាំរ៉ៃ
• វិលមុខ ខ្សោយកម្លាំងមួយជំហៀងនៃរាងកាយ
• ពិបាកនិយាយ ឬនិយាយមិនចេញ
• ភ្នែកមើលមិនច្បាស់ ឬឃើញជារូបភាពពីរ
• ងងុយគេង ឬសន្លប់ភ្លាមៗ
• បាត់បង់តុល្យភាពក្នុងការដើរ ឬធ្វើចលនា…។ល។
ក្នុងករណីមានរោគសញ្ញាទាំងនេះ វេជ្ជបណ្ឌិតជំនាញណែនាំឱ្យមកកាន់មន្ទីរពេទ្យជាបន្ទាន់ មុនពេលវាបណ្តាលឱ្យខូចខាតខ្លាំងដល់កោសិកាខួរក្បាលជារៀងរហូត។
មន្ទីរពេទ្យអន្តរជាតិ អរៀនដា មានកញ្ចប់ពិនិត្យសុខភាពខួរក្បាល (Brain Health Screening Package) ដែលគោលបំណងបង្កើនការយល់ដឹងព្រមទាំងជួយប្រជាពលរដ្ឋឱ្យរកឃើញនូវបញ្ហាខួរក្បាលឱ្យបានកាន់តែឆាប់រហ័ស មុនពេលវាបង្កជាគ្រោះថ្នាក់ដល់អាយុជីវិត ដូចជាជំងឺដាច់សរសៃឈាមខួរក្បាល និងដុំសាច់ក្នុងខួរក្បាល។

កញ្ចប់ពិនិត្យសុខភាពខួរក្បាលរបស់មន្ទីរពេទ្យអន្តរជាតិ អរៀនដា ត្រូវបានបំពាក់ដោយម៉ាស៊ីនដែលមានបច្ចេកវិទ្យាកម្រិតខ្ពស់ ដែលមានសមត្ថភាពរកឃើញបញ្ហាខួរក្បាលបានយ៉ាងច្បាស់លាស់ និងឆាប់រហ័ស៖
ម៉ាស៊ីន CT Scan – រកឃើញដុំសាច់ ការហូរឈាម ឬការរងរបួសក្នុងខួរក្បាល
ម៉ាស៊ីន MRI – ផ្តល់រូបភាពលម្អិត និងច្បាស់លាស់លើរចនាសម្ព័ន្ធខួរក្បាល

លើសពីនេះទៅទៀត វេជ្ជបណ្ឌិតជំនាញផ្នែកប្រព័ន្ធប្រសាទរបស់ អរៀនដា ក៏មានបទពិសោធន៍ខ្ពស់ ដែលអាចផ្តល់ការពិគ្រោះយោបល់យ៉ាងលម្អិត ក្នុងវាយតម្លៃ និងផ្តល់ការព្យាបាលត្រឹមត្រូវតាមស្តង់ដារអន្តរជាតិ។
សង្គ្រោះបន្ទាន់ ២៤ម៉ោង និងក្រុមគ្រូពេទ្យដែលតែងត្រៀមខ្លួនរួចជាស្រេច រួមទាំងបរិក្ខារទំនើបៗ ដែលមានគោលបំណងរួមគ្នាមួយគឺ ធានាជូននូវសុខសុវត្តិភាពជូនដល់អ្នកជំងឺ ព្រមជាមួយនឹងគុណភាពខ្ពស់។

សូមទាក់ទងមកមន្ទីរពេទ្យអន្តរជាតិ អរៀនដា តាមរយៈទូរសព្ទ ឬផេកផ្លូវការក្នុងបណ្តាញសង្គម៖
សាខាដួងងៀប៖
Facebook Page: Orienda International Hospital
081 811 789 / 078 233 789 / 096 6233 789
Telegram: 078 233 789
ទីតាំងនៅអគារលេខ 66 ផ្លូវ ដួងងៀប២ ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ

