កូនស្រីអ្នកឧកញ៉ា គួច ម៉េងលី មួយរូបទៀត បញ្ចប់ការសិក្សានៅសាលារបស់អ្នកឧកញ៉ា គិត ម៉េង

ជុំវិញ​ឧកញ៉ា

កូនស្រីបង្កើត​របស់​អ្នកឧកញ៉ា គួច ម៉េងលី ស្ថាបនិក ប្រធាន​ក្រុម​ប្រឹក្សាភិបាល និងជា​អ​គ្គ​នាយ​ក​​ប្រ​តិ​ប​ត្តិ​នៃក្រុ​ម​ហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន​ មួយរូបទៀត ឈ្មោះ Melissa Jia Hui Quach ​​​​បាន​បញ្ចប់​ការ​សិក្សា​​កម្រិត​ថ្នាក់​វិទ្យាល័យ ​​នៅ​សាលា Northbridge International School Cambodia (NISC) ដែលជា​សាលា​របស់​អ្នកឧកញ៉ា គិត ម៉េង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អ្នកឧកញ៉ា គួច ម៉េងលី ម្ចាស់សាលារៀន អន្តរទ្វីបអាមេរិកកាំង (AIS) និង​មជ្ឈមណ្ឌលភាសា អេអាយអាយ (Aii) ​​បាន​បង្ហោះសារ​​លើ​ហ្វេសប៊ុក នៅ​ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ ​ថា៖ សូមអបអរសាទរកូនស្រីជាទីស្រឡាញ់​របស់ម៉ាក់ និងប៉ា! ថ្ងៃនេះ មិនត្រឹមតែជាថ្ងៃបញ្ចប់ការសិក្សាប៉ុណ្ណោះទេ ប៉ុន្តែក៏ជាជំហានដ៏មានន័យមួយក្នុងជីវិត​របស់កូនផងដែរ។ ការមើលឃើញកូនលូតលាស់ធំធាត់ពីក្មេងស្រីតូចម្នាក់ ទៅជាយុវតីដែលរឹងមាំ មានចិត្តល្អ និងឆ្លាតវៃ ធ្វើឱ្យម៉ាក់ និងប៉ា មានមោទនភាព និងក្តីអំណរខ្លាំងណាស់”។

“ម៉ាក់ និងប៉ា ក៏មានមោទនភាពយ៉ាងខ្លាំង ដែលកូននឹងបន្តដំណើរសិក្សារបស់កូននៅសាកលវិទ្យាល័យ King’s College London ចក្រភពអង់គ្លេស។ នេះគឺជាឱកាសដ៏អស្ចារ្យមួយ និងជាការចាប់ផ្តើមនៃជំពូកថ្មីដ៏មានន័យ​ក្នុងជីវិតរបស់កូន។ នៅពេលកូនត្រៀមខ្លួនចាប់ផ្តើមជំពូកថ្មីនៃដំណើរជីវិត និងបន្តការសិក្សានៅបរទេស សូមកូនចងចាំថា ភាពជោគជ័យពិតប្រាកដ មិនមែនវាស់វែងត្រឹមតែតាមរយៈការសិក្សា និងការសម្រេចបាន​ប៉ុណ្ណោះទេ ប៉ុន្តែវាស្ថិតនៅលើអត្តចរិត វិន័យ និងជម្រើសដែលកូនត្រូវជ្រើសរើសក្នុងជីវិត”។ អ្នកឧកញ៉ា បានបន្ត។

អ្នកឧកញ៉ា គួច ម៉េងលី បានបន្ថែមថា៖ “កូនត្រូវជ្រើសរើសមនុស្សល្អៗនៅជុំវិញខ្លួន រក្សាគុណតម្លៃល្អរបស់ខ្លួន ហើយកុំឈប់រៀនសូត្រ និងអភិវឌ្ឍខ្លួនឯង។ មិនថាកូនទៅដល់ទីណាទេ កូននឹងនៅតែជាកូនស្រីជាទី​ស្រឡាញ់​របស់ម៉ាក់ និងប៉ា ជានិច្ច ហើយម៉ាក់ និងប៉ា នឹងតែងតែស្រឡាញ់ គាំទ្រ និងជឿជាក់លើកូនជានិច្ច។ ស្រឡាញ់កូន​ជានិច្ច ពីម៉ាក់និងប៉ា”។

គួររំឭកថា កាលខែសីហា ឆ្នាំ២០២២ កូនស្រីច្បងរបស់ អ្នកឧកញ៉ា គួច ម៉េងលី ឈ្មោះ Jasmine Jing Yian Quach ​​​​ក៏បាន​បញ្ចប់​ការ​សិក្សា​​កម្រិត​ថ្នាក់​វិទ្យាល័យ ​​នៅ​សាលា Northbridge International School Cambodia (NISC) ផងដែរ៕