អ្នកឧកញ៉ា ហេង សៀ បានអញ្ជើញចុះចែកគ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួន ជូនដល់លោកយាយចំនួន ៦រូប នៅកោះសូទិន ខេត្តកំពង់ចាម កាលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦។

ក្នុងឱកាសនោះដែរ លោកយាយ ៦រូប ដែលទទួលបានអំណោយឧបត្ថម្ភពី អ្នកឧកញ៉ា ហេង សៀ រួមមាន៖ ១.លោកយាយ ហៃ គឹមហោ អាយុ ៦៨ឆ្នាំ, ២.លោកយាយ វ៉ាន់ សាលាភ អាយុ ៩៣ឆ្នាំ, ៣.លោកយាយ ប៊ន់ វ៉ាន់ថា អាយុ ៦៣ ឆ្នាំ, ៤.លោកយាយ អ៊ី ស្រ៊ាង អាយុ ៧៨ ឆ្នាំ ៥.លោកយាយ លាក់ គន្ធា អាយុ ៦៣ ឆ្នាំ និង ៦.លោកយាយ នួន សុខ អាយុ ៩៦ ឆ្នាំ។ ជាមួយគ្នានេះ អ្នកឧកញ៉ា ក៏បានប្រគល់នូវគ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួន ជូនដល់ម្តាយមីងបង្កើត ពីរនាក់បន្ថែមទៀត។
សូមជម្រាបថា អ្នកឧកញ៉ា ហេង សៀ ជានិច្ចកាលតែងតែចូលរួមបរិច្ចាគនូវថវិកានិងធនធានផ្ទាល់ខ្លួនជួយដល់សង្គម។ ជាក់ស្តែង កាលខែមេសា ឆ្នាំ២០២៦ អ្នកឧកញ៉ាក៏បានបរិច្ចាគថវិកាចំនួន ២,០០០ដុល្លារ ជូនដល់កាកបាទក្រហមកម្ពុជាផងដែរ៕









