បុរី មេគង្គ លែន បង្ហាញភាពល្អិតល្អន់នៃសំណង់ តាមរយៈការជ្រើសរើសឥដ្ឋការ៉ូនាំចូលពីពីអ៊ីតាលី និងអេស្ប៉ាញ

សង្គម​ និង​សេដ្ឋកិច្ច

(ភ្នំពេញ)៖ និយមន័យនៃការរស់នៅប្រកបដោយឧត្តមភាពនៅក្នុងប្រទេសកម្ពុជា កំពុងតែមានការផ្លាស់ប្តូរយ៉ាងស៊ីជម្រៅ ដោយមិនត្រឹមតែផ្ដោតទៅលើសោភ័ណភាពរចនាសម្ព័ន្ធសំណង់ខាងក្រៅនោះទេ ប៉ុន្តែគឺផ្ដោតលើរាល់ភាពលម្អិតតូចៗដែលបង្កើតឡើងនូវបទពិសោធន៍រស់នៅដ៏ប្រណិតល្អឥតខ្ចោះ។ នាពេលបច្ចុប្បន្ន អតិថិជនមិនត្រឹមតែសម្លឹងមើលសោភ័ណភាពនៃតួផ្ទះនោះឡើយ តែពួកគាត់ទាមទារនូវភាពផ្ចិតផ្ចង់ និងអារម្មណ៍ប្រណិតភាពចាប់តាំងពីជំហានដំបូងដែលបានឈានជើងចូលក្នុងគេហដ្ឋាន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ដើម្បីឆ្លើយតបនឹងការវិវត្តដ៏មានឥទ្ធិពលនេះ បុរី មេគង្គ លែន បានយកចិត្តទុកដាក់យ៉ាងខ្លាំងលើការប្រើប្រាស់ឥដ្ឋការ៉ូដែលមានគុណភាព និងប្រណិតភាពខ្ពស់ នៅក្នុងគម្រោង «មេគង្គ ស៊ីធី»។ រាល់ផ្ទៃឥដ្ឋការ៉ូទាំងអស់នៅក្នុងគម្រោង «មេគង្គ ស៊ីធី» គឺឆ្លុះបញ្ចាំងពីតុល្យភាពឥតខ្ចោះរវាង​​​ ​«សោភ័ណភាព» និង «គុណភាព» ដោយ បុរី​ មេគង្គ លែន បានសម្រេចជ្រើសរើសសម្ភារៈឥដ្ឋការ៉ូដ៏ល្បីល្បាញមកពីប្រទេស អ៊ីតាលី និងអេស្ប៉ាញ ដើម្បីធានាថាគេហដ្ឋានរបស់អតិថិជនទទួលបានប្រណិតភាណខ្ពស់បំផុត ចាប់តាំងពីជំហានដំបូងចូលមកក្នុងគេហដ្ឋាន។​

សម្រាប់ បន្ទប់គេង និងបន្ទប់ទទួលភ្ញៀវ បុរី មេគង្គ លែន បានជ្រើសរើសឥដ្ឋការ៉ូ ប៉រសឺឡែន គុណភាពខ្ពស់ ផ្ដល់នូវភាពរឹងមាំ និងធន់បំផុតគ្រប់កាលៈទេសៈ រំលេចដោយសោភ័ណភាពនៃថ្មម៉ាបធម្មជាតិ ជាមួយផ្ទៃពណ៌ស្អាត នឹងឥដ្ឋការ៉ូខ្នាតធំ​ ឆ្លងកាត់ការដុតក្នុងសីតុណ្ហភាពខ្ពស់ ធ្វើឱ្យផ្ទៃឥដ្ឋការ៉ូ មិនងាយឆ្កូត និងរក្សាពន្លឺចែងចាំងបានយូរអង្វែង ងាយស្រួលក្នុងការថែទាំ ជះពន្លឺបានល្អ ដែលជួយឱ្យបន្ទប់មានភាពភ្លឺត្រជាក់ភ្នែក មានផាសុខភាពក្នុងការរស់នៅ។

រីឯ បន្ទប់ទឹក វិញ សុវត្ថិភាពត្រូវបានដាក់ជាអាទិភាពដែល បុរី មេគង្គ លែន ជ្រើសរើសឥដ្ឋការ៉ូប្រភេទប្រឆាំងការរអិល (Anti-Slip) ផ្តល់នូវការការពារយ៉ាងរឹងមាំ ទោះបីជាផ្ទៃឥដ្ឋការ៉ូសើម។ សម្រាប់ឥដ្ឋការ៉ូជញ្ជាំងក្នុងតំបន់សើម បុរី មេគង្គ លែន បានជ្រើសរើសឥដ្ឋការ៉ូជញ្ជាំងខ្នាតធំនាំចូលពីប្រទេសអេស្ប៉ាញ ដែលជួយបាំងស្នាមទឹក និងរក្សាភាពរលោងស្អាត បានទាំងសោភ័ណភាព និងភាពងាយស្រួលក្នុងការប្រើប្រាស់ក្នុងពេលតែមួយ។

ចំណែកឯ ផ្នែកខាងក្រៅ និងវេរ៉ង់ដា គឺប្រើប្រាស់នូវឥដ្ឋការ៉ូពិសេសដែលមានសមត្ថភាពខ្ពស់ក្នុងការប្រឆាំងកម្តៅថ្ងៃ និងមានភាពធន់ ដើម្បីធានាថាភាពត្រជាក់នៅតែរក្សាបាន ទោះបីជាស្ថិតនៅក្រោមកម្តៅថ្ងៃត្រង់ក៏ដោយ ។

គុណភាពនៃសម្ភារៈតែមួយមុខ គឺមិនទាន់គ្រប់គ្រាន់ក្នុងការបង្កើតគេហដ្ឋានដ៏ល្អឥតខ្ចោះនោះទេ។ ដូចនេះហើយបានជា ក្រុមវិស្វករជំនាញរបស់ បុរី មេគង្គ លែន បានផ្ដោតការយកចិត្តទុកដាក់ និងប្រើប្រាស់ម៉ាស៊ីន Laser Leveling នៅក្នុងដំណើរការដំឡើង ដើម្បីធានាថាផ្ទៃឥដ្ឋការ៉ូមានភាពរាបស្មើល្អ។ បច្ចេកវិទ្យានេះជួយបំបាត់រាល់បញ្ហាគែមមិនស្មើ និងចន្លោះប្រហោង ដែលអាចប៉ះពាល់ដល់សោភ័ណភាព ឬការប្រើប្រាស់ប្រចាំថ្ងៃ ។

មុនពេលគេហដ្ឋាននីមួយៗត្រូវបានប្រគល់ជូនម្ចាស់ផ្ទះ ក្រុមវិស្វករសវនកម្មសំណង់ របស់ បុរី មេគង្គ លែន ត្រូវធ្វើការត្រួតពិនិត្យយ៉ាងលម្អិតរួមមាន៖ ការពិនិត្យភាពរាបស្មើដោយប្រើប្រាស់ម៉ាស៊ីន Laser Leveling, ការពិនិត្យថ្នេរតភ្ជាប់ឥដ្ឋការ៉ូ, ការវាស់វែងសោភ័ណភាព និងការគោះតេស្តសំឡេងដើម្បីស្វែងរកចន្លោះខ្យល់ ។ ដំណើរការនេះធ្វើឡើងដើម្បីធានាថា រាល់អ្វីដែលអតិថិជនបានឃើញ និងប៉ះ គឺជាគុណភាពពិតប្រាកដដែលនឹងស្ថិតស្ថេរយូរអង្វែង។

គ្រប់គេហដ្ឋាននៃ បុរី មេគង្គ លែន គឺត្រូវបានសាងសង់ឡើងយ៉ាងផ្ចិតផ្ចង់ដើម្បីភាពល្អឥតខ្ចោះ។ ចាប់តាំងពីឥដ្ឋការ៉ូដែលលោកអ្នកដើរ រហូតដល់ជញ្ជាំងដែលលោកអ្នកប៉ះ រាល់ភាពលម្អិតទាំងអស់ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ បុរី  ក្នុងការបង្កើតគេហដ្ឋានដែលនាំមកនូវសុភមង្គលពិតប្រាកដជូនដល់គ្រួសាររបស់លោកអ្នក។

បុរី មេគង្គ លែន ផ្តើមជីវិតរីករាយ និងជោគជ័យនៅទីនេះ!

ហ្វេសប៊ុកផេកផ្លូវការ បុរី មេគង្គ លែន៖ https://www.facebook.com/MekongLandOfficial
សម្រាប់ព័ត៌មានលម្អិតបន្ថែម៖ 061 955 999, Telegram: t.me/mekongland,

ឆាតសួរព័ត៌មាន: t.me/MekongLand_Hotline
ផែនទីការិយាល័យផ្នែកលក់កណ្តាល៖ https://maps.app.goo.gl/ce51Q5RZBjeASF4D7
ផែនទីការិយាល័យផ្នែកលក់របស់គម្រោង មេគង្គ ស៊ីធី៖ https://maps.app.goo.gl/wjN9iapG6JXNtrUA7