រោងចក្រ Newbustar ផលិតសំបកកង់ឡានខ្មែរម៉ាក Crossleader ដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទុនវិយោគប្រមាណ ១៤០លានដុល្លារ បានប្រកាសប្រើប្រាស់ជ័រកៅស៊ូខ្មែរ ១០០% ដើម្បីជួយលើកស្ទួយសេដ្ឋកិច្ចប្រជាកសិករខ្មែរ។

រោងចក្រ Newbustar បានជួយបង្កើតការងារប្រមាណ ១៤០០នាក់ និងជួយជ័រកៅស៊ូនៅកម្ពុជាប្រមាណ ៦ម៉ឺនតោនក្នុងឆ្នាំដំបូង ប៉ុន្តែបច្ចុប្បន្នរោងចក្របានបង្កើនការប្រើប្រាស់ដល់ ១២ម៉ឺនតោនក្នុងមួយឆ្នាំ។ រោងចក្រ Newbustar ផលិតសំបកកង់ម៉ាក Crossleader សម្រាប់ការលក់នៅកម្ពុជា និងការនាំចេញទៅកាន់ សហរដ្ឋអាមេរិក សហគមអឺរ៉ុប និងប្រទេសប្រេស៊ីល។
ចំពោះចំណុចពិសេសនៃសំបកកង់ម៉ាក Crossleader គឺជាប្រភេទសំបកកង់ដែលមានភាពធន់កម្រិតយោធា មានសំបកកង់ក្រាស់ ធន់នឹងការផ្ទុះ និងការប៉ះទង្គេចខ្លាំង ដែលស័ក្តិសមសម្រាប់ស្ថានភាពផ្លូវនៅប្រទេសកម្ពុជា។ ជាពិសេសសំបកកង់នេះ បានប្រើប្រាស់បច្ចេកវិទ្យាពិសេស Safety Seal កាវខ្ចប់រន្ធធ្លាយដោយខ្លួនឯង។
សូមជម្រាបថា RBR Cambodia ជាក្រុមហ៊ុនកូនខ្មែរ ហើយបានទទួលសិទ្ធចែកចាយសំបកកង់ខ្មែរ CROSSLEADER ពិសេសគឺប្រើជ័រកៅស៊ូខ្មែរសុទ្ធ ១០០% ដែលមានរោងចក្រស្ថិតនៅខេត្តក្រចេះ នៅក្នុងប្រទេសកម្ពុជា។ RBR បានត្រៀមរួចជាស្រេចក្នុងការផ្គត់ផ្គង់ទាំងគុណភាពនៃសំបកកង់ និងសំបកកង់ខ្មែរ Crossleader លក់ជូននូវសុវត្ថិភាព និងទំនុកចិត្តជូនប្រជាពលរដ្ឋខ្មែរគ្រប់ៗរូប៕








