តម្លៃផ្ទះឯកជននៅហុងកុង ហក់ឡើងដល់កម្រិតខ្ពស់បំផុត ក្នុងរយៈពេល ៣០ខែចុងក្រោយ

អន្តរជាតិ

តម្លៃផ្ទះឯកជននៅទីក្រុងហុងកុង បានកើនឡើង ១០,៥១% ដែលជាការកើនឡើងរយៈពេល ១១ខែជាប់ៗគ្នាហើយ និងឈានដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មានក្នុងរយៈពេល ៣០ខែចុងក្រោយ ខណៈថ្លៃជួលផ្ទះក៏បានកើនឡើងដល់កំណត់ត្រាថ្មីផងដែរ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន SCMP។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមទិន្នន័យពីនាយករដ្ឋានដាក់ពិន្ទុ និងវាយតម្លៃបានបង្ហាញឲ្យដឹងថា សន្ទស្សន៍តម្លៃផ្ទះឯកជនរបស់ទីក្រុងនេះ បានកើនឡើងដល់ ៣១៦,៦​ ពិន្ទុ ក្នុងខែមេសា ឬកើនឡើង ១០,៥១% ខណៈតម្លៃជួលបានកើនឡើង ៤,៩% ផងដែរ បើធៀបទៅនឹងឆ្នាំមុន។

លោក Eddie Kwok នាយកប្រតិបត្តិក្រុមហ៊ុនវាយតម្លៃ និងប្រឹក្សាយោបល់របស់ CBRE នៅទីក្រុងហុងកុងបានមានប្រសាសន៍ថា សន្ទុះហក់ឡើងខ្លាំងនៅក្នុងទីផ្សារផ្ទះកំពុងជំរុញការងើបឡើងវិញកាន់តែទូលំទូលាយនៅទូទាំងវិស័យនេះ។

មិនតែប៉ុណ្ណោះ លោក Kwok បានបន្ថែមទៀតថា ដោយសារមានការគាំទ្រពីការរួមបញ្ចូលគ្នានៃតម្រូវការមានស្ថេរភាព អារម្មណ៍ប្រសើរឡើង និងសាច់ប្រាក់ងាយស្រួលកាន់តែច្រើន តម្លៃអចលនទ្រព្យលំនៅដ្ឋានទាំងមូលនៅហុងកុង នឹងកត់ត្រាការកើនឡើងប្រហែល ៨% ទៅ ១០% សម្រាប់រយៈពេលមួយឆ្នាំពេញ ជាមួយនឹងនិន្នាការកំណើនស្ថិរភាព និងវិជ្ជមាន៕​