ណែនាំឲ្យស្គាល់ CEO កំពូលៗទាំង១០ មានប្រាក់ឈ្នួលខ្ពស់បំផុតនៅសហរដ្ឋអាមេរិក

អន្តរជាតិ

យោងតាមការស្ទង់មតិពីទីភ្នាក់សារព័ត៌មាន AP បានបង្ហាញថា នាយកប្រិតបត្តិដែលធ្វើការនៅក្នុងវិស័យហិរញ្ញវត្ថុទទួលបានប្រាក់ឈ្នួលប្រចាំឆ្នាំខ្ពស់បំផុត ក្នុងចំណោមនាយកប្រតិបត្តិកំពូលៗ នៅក្នុងវិស័យផ្សេងទៀត នៅសហរដ្ឋអាមេរិក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យ៉ាងណាមិញ ខាងក្រោមនេះ ជាបញ្ជីឈ្មោះនាយកប្រតិបត្តិកំពូលៗទាំង១០ ដែលទទួលបានប្រាក់ឈ្នួលខ្ពស់បំផុត នៅសហរដ្ឋអាមេរិក៖​

១. Shankh Mitra – នាយកប្រតិបត្តិក្រុមហ៊ុន Welltower ទទួលបានប្រាក់ឈ្នួលប្រចាំឆ្នាំ ៨២១,១លានដុល្លារ

២. Hock Tan – នាយកប្រតិបត្តិក្រុមហ៊ុន Broadcom ទទួលបានប្រាក់ឈ្នួលប្រចាំឆ្នាំ ២០៥,៣លានដុល្លារ

៣. David Zaslav – នាយកប្រតិបត្តិក្រុមហ៊ុន Warner Bros. Discovery ទទួលបានប្រាក់ឈ្នួលប្រចាំឆ្នាំ ១៦៥លានដុល្លារ

៤. David Solomon – នាយកប្រតិបត្តិក្រុមហ៊ុន Goldman Sachs Group ទទួលបានប្រាក់ឈ្នួលប្រចាំឆ្នាំ ១១៨,៩លានដុល្លារ

៥. Jane Fraser – នាយកប្រតិបត្តិក្រុមហ៊ុន Citigroupទទួលបានប្រាក់ឈ្នួលប្រចាំឆ្នាំ ៩៥,៨លានដុល្លារ

៦. Charles Scharf – នាយកប្រតិបត្តិក្រុមហ៊ុន Wells Fargo & Companyទទួលបានប្រាក់ឈ្នួលប្រចាំឆ្នាំ ៩៤,៥លានដុល្លារ

៧. Robin Vince – នាយកប្រតិបត្តិក្រុមហ៊ុន Bank of New York Mellon ទទួលបានប្រាក់ឈ្នួលប្រចាំឆ្នាំ ៨៣,៥លានដុល្លារ

៨. Marc Casper – នាយកប្រតិបត្តិក្រុមហ៊ុន Thermo Fisher Scientific ទទួលបានប្រាក់ឈ្នួលប្រចាំឆ្នាំ ៧៩,៩លានដុល្លារ

៩. Tim Cook – នាយកប្រតិបត្តិក្រុមហ៊ុន Apple ទទួលបានប្រាក់ឈ្នួលប្រចាំឆ្នាំ ៧៤,៣លានដុល្លារ

១០. Gregory Case – នាយកប្រតិបត្តិក្រុមហ៊ុន Aon ទទួលបានប្រាក់ឈ្នួឡប្រចាំឆ្នាំ ៧៣,៧លានដុល្លារ៕​