មហាសេដ្ឋី Jensen Huang នឹងចូលរួមជាមួយក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាកំពូលមួយនៅចិន

អន្តរជាតិ

លោក Jensen Huang នាយកប្រតិបត្តិក្រុមហ៊ុនបន្ទះឈីប Nvidia បានយល់ព្រមចូលរួមជាមួយក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យប៉េកាំងមួយ ដែលរួមមានលោក Tim Cook នាយកប្រតិបត្តិក្រុមហ៊ុន Apple ធ្វើជាប្រធានផងដែរ។ នេះបើយោងតាមរបាយការណ៍របស់កាសែត Financial Times។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក Huang ដែលបានចូលរួមជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក្នុងដំណើរទស្សនកិច្ចថ្មីៗនេះទៅកាន់ប្រទេសចិន បានទទួលយកការអញ្ជើញពីសកលវិទ្យាល័យសេដ្ឋកិច្ច និងគ្រប់គ្រង Tsinghua (SEM) ដែលជាសាកលវិទ្យាល័យចិនលំដាប់ខ្ពស់បំផុតមួយ ដើម្បីចូលរួមជាមួយក្រុមប្រឹក្សាភិបាលរបស់ពួកគេ។

ក្រុមប្រឹក្សាភិបាលសកលវិទ្យាល័យ SEM ដែលមានសមាជិកសរុប ៦៥ រូប ត្រូវបានបង្កើតឡើងក្នុងខែតុលា ឆ្នាំ២០០០ ហើយបច្ចុប្បន្ន សមាជិកទាំងនោះ រួមមាននាយកប្រតិបត្តិក្រុមហ៊ុនបច្ចេកវិទ្យាកំពូលៗ ដូចជាលោក Elon Musk របស់ Tesla លោក Michael Dell របស់ក្រុមហ៊ុន Dell លោក Satya Nadella របស់ក្រុមហ៊ុន Microsoft លោក Mark Zuckerberg របស់ក្រុមហ៊ុន Meta ក៏ដូចជានាយកប្រតិបត្តិក្រុមហ៊ុនហិរញ្ញវត្ថុ ដូចជាលោក Jamie Dimon របស់ក្រុមហ៊ុន JPMorgan និងលោក Larry Fink របស់ក្រុមហ៊ុន BlackRock ផងដែរ។ សមាជិកក្រុមប្រឹក្សាភិបាលរបស់សកលវិទ្យាល័យនេះ ជាធម្មតាជួបគ្នាជារៀងរាល់ឆ្នាំ នៅទីក្រុងប៉េកាំង។

គួរឲ្យដឹងផងដែរថា ប្រធានាធិបតីចិន លោក ស៊ី ជីនពីង គឺជាម្នាក់ក្នុងចំណោមអ្នកនយោបាយកំពូលៗដែលបានចូលរៀននៅសាកលវិទ្យាល័យ Tsinghua ដែលជួនកាលត្រូវបានគេហៅថា “សាកលវិទ្យាល័យ Harvard របស់ចិន” ក្នុងនាមជានិស្សិតថ្នាក់បរិញ្ញាបត្រ៕​