Gautam Adani ក្លាយជា​មហាសេដ្ឋី​មាន​បំផុត​នៅ​អាស៊ី និង​អ្នកមាន​បំផុត​ទី ៥ លើ​ពិភពលោក

អន្តរជាតិ

កាលពី​ថ្មីៗនេះ លោក Gautam Adani បាន​ទទួល​តំណែងជា​មហាសេដ្ឋី​មាន​បំផុត​ទី ៥ ​លើ​ពិភពលោក​ បន្ទាប់​ពី​ផ្ដួល​បិតា​វិនិយោគិន Warren Buffett ពោល​គឺ​ទ្រព្យសម្បត្តិ​របស់​ Adani មាន ១២២,៦ ពាន់​លាន​ដុល្លារ​ ខណៈ​លោក Buffett មាន ១២១,៧ ពាន់​លាន​ដុល្លារ។​

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រៅពី​ក្លាយជា​អ្នកមាន​បំផុត​ទី ៥ លើ​លោក បុរស​ជនជាតិ​ឥណ្ឌា​ម្នាក់​នេះ​ក៏​បាន​ដណ្ដើម​ងារ​ជា​អ្នកមាន​បំផុត​ប្រចាំ​ប្រទេស​ពី Mukesh Ambani និង​បាន​ក្លាយជា​មហាសេដ្ឋី​មាន​បំផុត​នៅ​អាស៊ី ដែល​មាន​លុយ​ច្រើន​បំផុត​ប្រចាំ​ប្រវត្តិសាស្ត្រ​នៅ​អាស៊ី។

ក្រឡេក​ទៅ​មើល​បញ្ជី​ឈ្មោះ​មហាសេដ្ឋី​មាន​បំផុត​លើ​លោក​ទាំង ១០ រូប​នាពេល​បច្ចុប្បន្ន​វិញ​គឺ មាន​ដូចជា៖

  1. Elon Musk មាន​ទ្រព្យសម្បត្តិ​សរុប ២៦៩,៧ ពាន់​លាន​ដុល្លារ
  2. Jeff Bezos មាន​ទ្រព្យសម្បត្តិ​សរុប ១៧០,២ ពាន់​លាន​ដុល្លារ
  3. Bernard Arnault មាន​ទ្រព្យសម្បត្តិ​សរុប ១៦១,៥ ពាន់​លាន​ដុល្លារ
  4. Bill Gates មាន​ទ្រព្យសម្បត្តិ​សរុប ១៣០,២ ពាន់​លាន​ដុល្លារ
  5. Gautam Adani មាន​ទ្រព្យសម្បត្តិ​សរុប ១២២,៦ ពាន់​លាន​ដុល្លារ
  6. Warren Buffett មាន​ទ្រព្យសម្បត្តិ​សរុប ១២១,៧ ពាន់​លាន​ដុល្លារ
  7. Larry Ellison មាន​ទ្រព្យសម្បត្តិ​សរុប ១០៧,៦ ពាន់​លាន​ដុល្លារ
  8. Larry Page មាន​ទ្រព្យសម្បត្តិ​សរុប ១០២,៤ ពាន់​លាន​ដុល្លារ
  9. Mukesh Ambani មាន​ទ្រព្យសម្បត្តិ​សរុប ១០១,៦ ពាន់​លាន​ដុល្លារ
  10. Sergey Brin មាន​ទ្រព្យសម្បត្តិ​សរុប ៩៨,៥ ពាន់​លាន​ដុល្លារ៕​

ប្រភព: Forbes