ហុងកុងវ៉ាដាច់ស្វីស ក្លាយជាមជ្ឈមណ្ឌលគ្រប់គ្រងទ្រព្យសម្បត្តិឆ្លងដែនធំបំផុតរបស់ពិភពលោក

អន្តរជាតិ

យោងតាមរបាយការណ៍ទ្រព្យសម្បត្តិសកលឆ្នាំ២០២៦ របស់ក្រុមហ៊ុនប្រឹក្សាយោបល់ Boston Consulting Group (BCG) បានបង្ហាញឲ្យដឹងថា ទីក្រុងហុងកុង បានវ៉ាដាច់ប្រទេសស្វីសជាលើកដំបូង ដើម្បីក្លាយជាមជ្ឈមណ្ឌលគ្រប់គ្រងទ្រព្យសម្បត្តិឆ្លងដែនធំបំផុតរបស់ពិភពលោក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បច្ចុប្បន្នទ្រព្យសម្បត្តិឆ្លងដែនដែលគ្រប់គ្រងដោយហុងកុង បានកនើឡើងដល់ប្រមាណ ២,៩៥ពាន់លានដុល្លារ ពោលគឺលើសប្រទេសស្វីសបន្តិចដែលមានចំនួនគ្រប់គ្រងប្រមាណ ២,៩៤ពាន់លានដុល្លារ។

ជុំវិញការកើនឡើងរបស់ទីក្រុងហុងកុងនេះ បានកើតឡើង ដោយសារតែទទួលបានទ្រព្យសម្បត្តិយ៉ាងច្រើនពីប្រទេសចិន និងការរីកចម្រើននៃ IPO កាលពីឆ្នាំ២០២៥។

យោងតាមអ្នកជំនាញរបស់ BCG បាននិយាយថា ហុងកុងកំពុងពង្រឹងតួនាទីរបស់ខ្លួនជាច្រកទ្វារដ៏សំខាន់បំផុតរបស់ប្រទេសចិនទៅកាន់ទីផ្សារពិភពលោក។

គួរជម្រាបជូនថា យោងតាម BCG ទាំងហុងកុង និងសិង្ហបុរីត្រូវបានគេព្យាករថានឹងបន្តកើនឡើងជាមជ្ឈមណ្ឌលគ្រប់គ្រងទ្រព្យសម្បត្តិឆ្លងដែនប្រហែល ៩% ជារៀងរាល់ឆ្នាំរហូតដល់ឆ្នាំ២០៣០ ខណៈប្រទេសស្វីសមានអត្រាំកើនឡើងត្រឹម ៦% ប៉ុណ្ណោះ ក្នុងរយៈពេលដូចគ្នា៕​