ឧកញ៉ា ហេង គឹមស៊រ នាំយកថវិកា ៥,០០០ដុល្លារ បរិច្ចាគជូនសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ

ជុំវិញ​ឧកញ៉ា

ខេត្តព្រះសីហនុ៖ នៅរសៀល ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦ ឧកញ៉ា ហេង គឹមស៊រ អគ្គនាយករង ក្រុមហ៊ុន ជីធីវីស៊ី គ្រុប បាននាំយកថវិកាចំនួន ៥,០០០ដុល្លារអាមេរិក ប្រគល់ជូនដល់សាខាកាកបាទក្រហម​កម្ពុជាខេត្ត​ព្រះសីហនុ ដើម្បីចូលរួមអបអរសាទរខួបទី១៦៣ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ឆ្នាំ២០២៦ ក្រោមប្រធាន​បទ “បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៍” ដើម្បីយកមកប្រើប្រាស់បម្រើសកម្មភាព​មនុស្សធម៌ជួយ​ប្រជាពលរដ្ឋ​រងគ្រោះ ប្រជាពលរដ្ឋជួបការលំបាកដោយគ្រោះធម្មជាតិ និងគ្រោះមហន្តរាយផ្សេងៗ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ពិធីនេះអញ្ជើញទទួលដោយ ឯកឧត្តម ម៉ាង សុីណេត ប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្ត ស្ថិតនៅសង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ។ ក្នុងឱកាសនោះ ឯកឧត្តម បានមានប្រសាសន៍ថា អំណោយទាំងអស់នឹងយកទៅជួយទ្រទ្រង់ដល់ប្រជាពលរដ្ឋទីទាល់ក្រ ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ។

ឯកឧត្តមសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងសូមជូនពរដល់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ដែលជាសប្បុរសជនទាំងអស់សូមទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ ជោគជ័យគ្រប់ភារកិច្ច និងសមប្រកបនូវពុទ្ធពរទាំង​ ៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។