សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យតែងតាំង លោក ម៉ែន ចាន់រ៉ា ជាអភិបាលក្រុងបាវិត

សង្គម​ និង​សេដ្ឋកិច្ច

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ បានចេញអនុក្រឹត្យតែងតាំង លោក ម៉ែន ចាន់រ៉ា ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៤ ឱ្យកាន់មុខតំណែងជា អភិបាលនៃគណៈអភិបាលក្រុងបាវិត ខេត្តស្វាយរៀង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សូមជម្រាបថា លោក ម៉ែន ចាន់រ៉ា ជាអតីតអភិបាលរង នៃគណៈអភិបាលក្រុងបាវិត ខេត្តស្វាយរៀង។ លោក​បាន​ឡើងតួនាទីជាអភិបាលក្រុងបាវិត ជំនួសលោក លឹម សៀងហេង ឋានន្តរស័ក្ដិឧត្តមមន្ដ្រី ថ្នាក់លេខ២ ដែលត្រូវបាន​តែងតាំងឱ្យកាន់មុខតំណែងជា អភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង៕