ឥណ្ឌូណេស៊ី ត្រៀមថវិកាជាង ៧១ពាន់លានដុល្លារ សម្រាប់គម្រោងថាមពលពន្លឺព្រះអាទិត្យដ៏ធំរបស់ខ្លួន

អន្តរជាតិ

ឥណ្ឌូណេស៊ី កំពុងរៀបចំផែនការសម្រាប់កម្មវិធីអភិវឌ្ឍថាមពលពន្លឺព្រះអាទិត្យដ៏ធំបំផុតរបស់ពិភពលោក ដែលមានសមត្ថភាពកំណត់គោលដៅរហូតដល់ ១០០ ជីហ្គាវ៉ាត់ (GW) ជាមួយនឹងទុនវិនិយោគសរុបប្រមាណ ៧១,៣ពាន់លានដុល្លារ។ នេះបើតាមនការចុះផ្សាុយពីសារព័ត៌មាន VNA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រសួងថាមពល និងធនធានរ៉ែឥណ្ឌូណេស៊ី (ESDM) បាននិយាយថា ខ្លួនបានសម្របសម្រួលជាមួយក្រសួងកិច្ចការកសិកម្ម និងផែនការលំហ ដើម្បីរៀបចំដីប្រហែល ២៤ ០០០ ហិកតានៅលើកោះជ្វា សម្រាប់គម្រោងថាមពលព្រះអាទិត្យទ្រង់ទ្រាយធំ។

អនុរដ្ឋមន្ត្រីក្រសួងថាមពល និងធនធានរ៉ែ លោក Yuliot Tanjung បាននិយាយថា អាជ្ញាធរបានបញ្ចប់ការវាយតម្លៃដីធ្លី និងបានកំណត់តំបន់គ្រប់គ្រាន់សម្រាប់កម្មវិធីអភិវឌ្ឍថាមពលព្រះអាទិត្យរួចរាល់ហើយ។ ដោយនៅដំណាក់កាលដំបូង រដ្ឋាភិបាល នឹងផ្តល់អាទិភាពដល់គម្រោងដែលមានសមត្ថភាពរួមប្រហែល ១៧​ ជីហ្គាវ៉ាត់។

គួរជម្រាបជូនផងដែរថា គម្រោងនេះគឺជាផ្នែកមួយនៃយុទ្ធសាស្ត្រផ្លាស់ប្តូរថាមពលដ៏ទូលំទូលាយរបស់ប្រទេសឥណ្ឌូណេស៊ី។ ដោយមុននេះ ប្រធានាធិបតី លោក Prabowo Subianto បានកំណត់គោលដៅនៃការអភិវឌ្ឍថាមពលពន្លឺព្រះអាទិត្យឲ្យបានចំនួន ១០០ GW នៅចន្លោះឆ្នាំ២០២៦ ដល់ឆ្នាំ២០២៨៕