ឧកញ៉ា អាន ឌីណា អគ្គនាយក FSC Group សូមសម្តែងការចូលរួមអបអរសាទរ ខួប២០ឆ្នាំ នៃការបង្កើតក្រុមហ៊ុន បូទីកា របស់ឧកញ៉ា កែវ បូណ៌ភិរក្ស និងលោកជំទាវឧកញ៉ា តាំង ធា នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៦នេះ។

ក្នុងឱកាសដ៏រីករាយនេះដែរ ឧកញ៉ា អាន ឌីណា សូមជូនពរឱ្យក្រុមហ៊ុន បូទីកា (Botica) កាន់តែរីកចម្រើន និងមានអតិថិជនគាំទ្រកាន់តែច្រើន ជាពិសេសជូនពរ លោកឧកញ៉ា កែវ បូណ៌ភិរក្ស និងលោកជំទាវឧកញ៉ា តាំង ធា ជាម្ចាស់ក្រុមហ៊ុន បូទីកា និងម្ចាស់ បុរី ឡុងនី សូមមានសុខភាពល្អ ដឹកនាំក្រុមហ៊ុន កាន់តែខ្លាំង និងទទួលបាននូវជោគជ័យ រីកចម្រើនរុងរឿងជានិរន្តរ៍។
សូមជម្រាបថា កម្មវិធីខួប២០ឆ្នាំ របស់ក្រុមហ៊ុន បូទីកា នឹងប្រារព្វធ្វើឡើង នាល្ងាចថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៦នេះ នៅមជ្ឈមណ្ឌល ឌឹព្រីមៀរ សែនសុខ (The Premier Center Sen Sok) ដែលនឹងមានវត្តមាន អ្នកឧកញ៉ា ឧកញ៉ាៗ និងភ្ញៀវកិត្តិយសចូលរួមជាច្រើនរូបផងដែរ៕




