អ្នកឧកញ៉ា ទីវ ម៉េងហ៊ុយ សូមគោរពថ្លែងអំណរគុណជាអនេកចំពោះ អ្នកឧកញ៉ា និងលោកឧកញ៉ាៗ ដែលបានផ្ញើសារអបអរសាទរ ក្នុងឱកាសលោកទទួលបានគោរមងារជា «អ្នកឧកញ៉ា»

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា ទីវ ម៉េងហ៊ុយ ស្ថាបនិកក្រុមហ៊ុន K.T Cement Kampongspeu Co., Ltd និងក្រុមហ៊ុន បាត់ដំបង ខនស៍ ស៊ីមេន ខមភេនី លីមីធីត និង​ជា​សមាជិកក្រុមប្រឹក្សាភិបាលសមាគមឧកញ៉ាកម្ពុជា សូមគោរពថ្លែងអំណរគុណ និងសេចក្តីរំភើបរីករាយយ៉ាងក្រៃលែងចំពោះ ឯកឧត្ដម លោកជំទាវ អ្នកឧកញ៉ា និងលោកឧកញ៉ាៗ ដែលស្រលាញ់រាប់អាន ផ្ដល់កិត្តិយសផ្ញើសារអបអរសាទរ ក្នុង​ឱកាសដែល​លោកឧកញ៉ា ​​​ត្រូវបានព្រះមហាក្សត្រផ្ដល់គោរមងារជា «អ្នកឧកញ៉ា»។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាថ្មីម្ដងទៀត អ្នកឧកញ៉ា និងលោកជំទាវ​ ព្រមទាំងក្រុមគ្រួសារ សូមគោរពបួងសួងដល់វត្ថុស័ក្តិសិទ្ធិ​ក្នុងលោក សូមតាមជួយថែរក្សាអភិបាលប្រោះព្រំ ជូនដល់ ឯកឧត្ដម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា និងបងប្អូនទាំងអស់ជាទីគោរពស្រលាញ់ សូម​ប្រកបនូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ និងសូមគោរពជូនពរឱ្យកាន់តែរីកចម្រើន និងសម្រេចសមិទ្ធិផលថ្មីៗថែម​ទៀត៕