លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ាៗ ២៨ រូប ត្រូវបានទទួលស្គាល់ជាសមាជិកទីប្រឹក្សាសភាពាណិជ្ជកម្ម​រាជធានីភ្នំពេញ សម្រាប់អាណត្តិទី៤ លើកទី២

ជុំវិញ​ឧកញ៉ា

លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦ បានចេញប្រកាស​ទទួលស្គាល់​សមាជិក​ទីប្រឹក្សាសភាពាណិជ្ជកម្ម​រាជធានីភ្នំពេញ ចំនួន ៤០រូប សម្រាប់អាណត្តិទី៤ លើកទី២ ក្នុងនោះ​រួមមាន លោកអ្នកឧកញ៉ា អ្នកឧកញ៉ា និងឧកញ៉ាៗចំនួន ២៨ រូប។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
លោកអ្នកឧកញ៉ា ពុង ឃាវសែ

លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ាៗ ២៨ រូប ដែលត្រូវបានទទួលស្គាល់ជាសមាជិកទីប្រឹក្សាសភាពាណិជ្ជកម្ម​រាជធានីភ្នំពេញ សម្រាប់អាណត្តិទី៤ លើកទី២ រួមមាន៖ លោកអ្នកឧកញ៉ា ពុង ឃាវសែ, ឧកញ៉ា វ៉ាន់ ឆារស៍ជួន, ឧកញ៉ា ហេង វ៉ាន់ដា, អ្នកឧកញ៉ា ជាម ឃុនណាត, ឧកញ៉ា លូ ម៉េង, ឧកញ៉ា ស៊ិន ចន្ធី, ឧកញ៉ា ថៃ វ៉ាន់, អ្នកឧកញ៉ា សំ សុខនឿន, អ្នកឧកញ៉ា តេង ហឿង, អ្នកឧកញ៉ា គួច ម៉េងលី, អ្នកឧកញ៉ា សុខ ឡេង, ឧកញ៉ា ជា សុខឃាង, អ្នកឧកញ៉ា អុឹង លីហេង, ឧកញ៉ា ចាន់ សុឃាំង, ឧកញ៉ា ម៉ុង រិទ្ធថា, អ្នកឧកញ៉ា ស៊ី ហ៊ូហ៊ុយ, ឧកញ៉ា ម៉ី តារារិទ្ធ, ឧកញ៉ា ឡេង ឫទ្ធី, ឧកញ៉ា សុង សារ៉ន, ឧកញ៉ា ប៉ិច បូឡែន, លោកជំទាវឧកញ៉ា ស៊្រាត មុំសុភា, លោក​ជំទាវឧកញ៉ា ស៊ន សុទ្ធី, ឧកញ៉ាបណ្ឌិត គីម ហ៊ាង, ឧកញ៉ា សុធី សុវិត្យា, ជំទាវឧកញ៉ា កែវ ចំរើន, ឧកញ៉ា អន ប៊ុនហាក់, លោកជំទាវឧកញ៉ា ចាន់ ធានី និងលោកជំទាវអ្នកឧកញ៉ា អុឹង ស៊ាងរិទ្ធី។

សូមជម្រាបថា​ សភាពាណិជ្ជកម្មកម្ពុជា ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៥ ដោយមានទំនាក់ទំនងនៅទូទាំង​ប្រទេស ព្រមទាំងដៃគូកម្រិតតំបន់ និងពិភពលោក។ សភាពាណិជ្ជកម្ម គឺជាស្ថាប័នមួយមិនសំដៅរកប្រាក់ចំណេញ ដែលសមាជិកភាពមាន​លក្ខណៈស្ម័គ្រចិត្ត និងជាស្ថាប័នតំណាងការពារផលប្រយោជន៍ជូនវិស័យឯកជន​លើផ្នែក​ពាណិជ្ជកម្ម ឧស្សាហកម្ម សិប្បកម្ម សេវាកម្ម និងកសិកម្ម ដោយធ្វើសកម្មភាពបម្រើឲ្យសេដ្ឋកិច្ចជាតិ ក្នុងដែន​សមត្ថកិច្ចរបស់ខ្លួន និងនៅទូទាំងប្រទេស។ បច្ចុប្បន្ន សភាពាណិជ្ជកម្មកម្ពុជា ដឹកនាំដោយ អ្នកឧកញ៉ា គិត ម៉េង ជាប្រធាន៕