តម្លៃមាសអន្តរជាតិ បានធ្លាក់ចុះអស់ជាង ១០០ដុល្លារក្នុងមួយអោន គិតចាប់តាំងពីល្ងាចថ្ងៃទី៩ ខែមិថុនា ដែលជំរុញឲ្យលោហៈដ៏មានតម្លៃមួយនេះ ធ្លាក់ចុះដល់កម្រិតទាបបំផុតមិនធ្លាប់មាន គិតចាប់តាំងពីខែមីនាមក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

នៅពេលបិទការជួញដូរនៅថ្ងៃទី៩ ខែមិថុនា តម្លៃមាសបានធ្លាក់ចុះ ៧០ដុល្លារភ្លាមៗ មកនៅត្រឹម ៤,២៥៨ដុល្លារក្នុងមួយអោន។ ការធ្លាក់ចុះនេះបានបន្តរហូតដល់ការចាប់ផ្តើមនៃការជួញដូរបើកឡើងវិញ នៅថ្ងៃទី១០ ខែមិថុនា ដែលបណ្តាលឱ្យលោហៈដ៏មានតម្លៃធ្លាក់ចុះជាង ៥០ដុល្លារបន្ថែមទៀត មកនៅត្រឹម ៤,២០៣ដុល្លារ។ នេះជាកម្រិតទាបបំផុតក្នុងរយៈពេលបីខែចុងក្រោយ។
ទីផ្សារមាសសកលកំពុងធ្លាក់ចុះយ៉ាងខ្លាំង ខណៈពេលដែលទ្រព្យសកម្មជាច្រើនទៀតកំពុងត្រូវបានលក់ចេញ ហើយវិនិយោគិនរំពឹងថាអត្រាការប្រាក់នៅសហរដ្ឋអាមេរិកនឹងកើនឡើងនៅឆ្នាំនេះ។
យោងតាមលោក Bob Haberkorn អ្នកយុទ្ធសាស្ត្រទីផ្សារនៅ RJO Futures បាននិយាយថា ៖”វិនិយោគិនមានការព្រួយបារម្ភ។ ទីផ្សារទាំងអស់ស្ថិតក្នុងស្ថានភាពមិនប្រុងប្រយ័ត្ន។ តម្លៃមាស និងប្រាក់ នឹងនៅតែស្ថិតក្រោមសម្ពាធរហូតដល់យើងទទួលបានសញ្ញាច្បាស់លាស់ពីធនាគារកណ្តាលអាមេរិក”៕

