FiveFive Rooftop Bar & Lounge នាំយកអ្នកជំនាញក្រឡុកស្រាលំដាប់អន្តរជាតិពីប្រទេសវៀតណាម នៅថ្ងៃទី 12 & 13 ខែ មិថុនា

សង្គម​ និង​សេដ្ឋកិច្ច

FiveFive Rooftop Bar & Lounge ដែលមានទីតាំងស្ថិតនៅសណ្ឋាគារ Hyatt Regency Phnom Penh មានក្តីសោមន្សរីករាយក្នុងការបង្ហាញកិច្ចសហការជាមួយបារ​ដ៏ល្បីមកពីប្រទេសវៀតណាម No Honey No Monkey ដោយនាំយកអ្នកជំនាញក្រឡុកស្រាចំនួនពីររូប មកបង្ហាញសមត្ថភាពក្រឡុកស្រាលំដាប់អន្តរជាតិ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កម្មវិធីនេះផ្តល់ឱកាសឱ្យភ្ញៀវស្វែងយល់ពីសិល្បៈនៃការក្រឡុកស្រា និងការផ្លាស់ប្តូរវប្បធម៌ ដែលរួមបញ្ចូលរសជាតិ និងការច្នៃប្រឌិតពីប្រទេសវៀតណាម ជាមួយបរិយាកាសរស់រវើកនៃទីក្រុងភ្នំពេញ។ ស្ថិតនៅលើជាន់ទី 14 នៃសណ្ឋាគារ ហៃយ៉ាត់​ រីជិនស៊ី ភ្នំពេញ​ ទិដ្ឋភាពដ៏អស្ចារ្យបំផុតពីព្រះបរមរាជវាំង ដែលត្រូវបានទទួលស្គាល់ថាជា រ៉ូសថបបារ ល្អបំផុតនៅក្នុងរាជធានីភ្នំពេញ។

នៅថ្ងៃទី 12 មិថុនា 2026 – លោក TEDD, ប្រធានផ្នែកក្រឡុកស្រា នឹងបង្ហាញស្នាដៃ ស្រាក្រឡុកពិសេសរបស់គាត់ ជាមួយរសជាតិប្លែកពីគេ រួមជាមួយបច្ចេកទេសថ្មីៗ។​​ នៅថ្ងៃទី 13 មិថុនា 2026 – លោក TEDD & GRACE នឹងសហការបង្កើតបទពិសោធន៍ពិសេសមួយរួមគ្នា ដែលមានទាំងភេសជ្ជៈច្នៃប្រឌិត និងប្រវត្តិនៃរឿងរ៉ាវដ៏គួរឱ្យចាប់អារម្មណ៍តាមរយៈស្រាក្រឡុកនីមួយៗ។

ភ្ញៀវនឹងទទួលបានបទពិសោធន៍ពិសេស រួមមាន៖

  • សិល្បៈស្រាក្រឡុកមកពីប្រទេសវៀតណាម
  • ការកម្សាន្ត DJ ផ្ទាល់
  • បរិយាកាសរ៉ូសថប និងទេសភាពទីក្រុងភ្នំពេញដ៏ស្រស់ស្អាត

ការកក់ទុកជាមុន: 097 350 1234 (Call / Telegram)

Facebook: https://www.facebook.com/FiveFiveRooftop