លោកអ្នកឧកញ៉ា អ្នកឧកញ៉ាៗច្រើនរូប ចូលរួមពិធីជួបជុំគ្នាអាហារសាមគ្គី ក្នុង «មហាសន្និបាត ធុរជន ចិនទៀជីវ»

ជុំវិញ​ឧកញ៉ា

នាល្ងាចថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ លោកអ្នកឧកញ៉ា ពុង ឃាវសែ ប្រធានសមាគមសម្ព័ន្ធខ្មែរចិន នៅកម្ពុជា, លោកអ្នកឧកញ៉ា ភាព ហៀក និងអ្នកឧកញ៉ាៗជាច្រើនរូបទៀត បានអញ្ជើញចូលរួមពិធីជួបជុំគ្នាអាហារសាមគ្គី ក្នុង «មហាសន្និបាត ធុរជន ចិនទៀជីវ» នៅសាលសន្និបាតពិព័រណ៍កោះពេជ្រ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងឱកាសនោះ លោកអ្នកឧកញ៉ា ពុង ឃាវសែ បានទទួលស្វាគមន៍យ៉ាងកក់ក្តៅ ក្រុមអ្នកវិនិយោគ ជនជាតិចិនទៀជីវ ដែលធ្វើដំណើរមកប្រទេសកម្ពុជា ដើម្បីត្រៀមចូលរួមមហាសន្និបាតធុរកិច្ច ចិនទៀជីវ និង បានស្វែងយល់ពី ឱកាសវិនិយោគ ទេសចរណ៍ ក្នុងប្រទេសកម្ពុជា។

លោកអ្នកឧកញ៉ា ប្រធានសមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជា បានមានប្រសាសន៍ថា៖ “ការជួបជុំគ្នានៅយប់នេះ មិនត្រឹមតែជាការជួបជុំមិត្តភក្តិចាស់ៗប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការពិភាក្សាអំពីអនាគត និងការប្តេជ្ញាចិត្តក្នុងការធ្វើការ​ជាមួយគ្នាផងដែរ”។

លោកអ្នកឧកញ៉ា ពុង ឃាវសែ បានបន្ថែមថា ប្រទេសកម្ពុជាកំពុងរីកចម្រើននៅក្នុងគ្រប់ឧស្សាហកម្មទាំងអស់ ហើយពោរពេញដោយឱកាស ហើយលោកសូមអញ្ជើញដោយស្មោះស្ម័គ្រដល់អ្នកជំនួញ​ជនជាតិទៀជីវ ទូទាំងពិភព​លោកឲ្យមកកម្ពុជា ស្វែងយល់ពីប្រទេសកម្ពុជា សម្រាប់កិច្ចសហប្រតិបត្តិការអាជីវកម្ម​ ដែលកំពុងរីកចម្រើន។ លោកអ្នកឧកញ៉ាជឿជាក់យ៉ាងមុតមាំថា សន្និបាតសហគ្រិនជនជាតិទៀជីវពិភពលោក លើកទី១១ នឹងមិនត្រឹមតែ​ជាព្រឹត្តិការណ៍ជួបជុំគ្នាដ៏កក់ក្តៅ និងគួរឱ្យចាប់អារម្មណ៍ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាស្ពានដ៏រឹងមាំមួយដែលភ្ជាប់ឱកាស​អាជីវកម្ម និងបង្រួបបង្រួមកម្លាំងផងដែរ៕