រយៈពេល ៥ខែ ឆ្នាំនេះ កម្ពុជាបាននាំចេញអង្ករជាង៥៦​តោន គិតជាទឹកប្រាក់​ ៣២៧.៤៣ លានដុល្លារ

សង្គម​ និង​សេដ្ឋកិច្ច

ក្នុងរយៈពេល៥ខែនៃឆ្នាំ២០២៦ កម្ពុជាបាននាំចេញអង្ករបានចំនួន ៥៦៨ ៩១២តោន​ តាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន ៦១ ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន ៦៣ ដែលក្នុងនោះទៅកាន់បណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុបចំនួន ​៣១ ​បានបរិមាណអង្ករចំនួន ១៥៤ ២៥៤ តោន គិតជាទឹកប្រាក់ចំនួន ១០៥.១២​ លានដុល្លារសហរដ្ឋអាមេរិក  ទៅកាន់ប្រទេសចិន ​និងហុងកុង ចំនួន ១៦២ ១២៥ តោន គិតជាទឹកប្រាក់ចំនួន ៩៤.៩២ លានដុល្លារសហរដ្ឋអាមេរិក ទៅកាន់ប្រទេសក្នុងអាស៊ាន ចំនួន ៥ ប្រទេសបានបរិមាណចំនួន  ២០៨ ៥៩៣ តោន​ គិតជាទឹកប្រាក់ចំនួន ៨៧.៣២ លានដុល្លារសហរដ្ឋអាមេរិក និងទៅកាន់គោលដៅ ២៤ ប្រទេសផ្សេងទៀតមាន អាហ្វ្រិក   មជ្ឈឹម បូព៌ា អាមេរិក  កាណាដា  អូស្ត្រាលី  ញ៉ូហ្សេឡេន។ល។ បានចំនួន ៤៣ ៩៤០ តោន គិតជាទឹកប្រាក់ចំនួន ៤០​​​​​​​​​​.០៧ លានដុល្លារសហរដ្ឋអាមេរិក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ចំពោះប្រភេទអង្ករដែលបាននាំចេញមាន អង្ករក្រអូបចំនួន ៥៩.២០% ប្រភេទអង្ករសគ្រាប់វែង ២២.២៨% អង្ករចំហុយ ១.៧២%  អង្ករសរីរាង្គចំនួន ១.០៤%  អង្ករបាក់គ្រប់ប្រភេទ ១៥.៥៨% និងអង្ករផ្សេងៗចំនួន ០.១៨% ។

ប្រទេសកម្ពុជាក៏បាននាំចេញស្រូវចំនួន ២ ៧៥៣ ៨១៦ តោនស្រូវសើម ដែលគិតជាទឹកប្រាក់ប៉ាន់ប្រមាណបានចំនួន ៥៩១.៤១ លានដុល្លារសហរដ្ឋអាមេរិក ៕