លោក ត្រាំ និយាយថាកិច្ចព្រមព្រៀងបញ្ចប់ជម្លោះជាមួយអ៊ីរ៉ង់ អាចនឹងត្រូវចុះហត្ថលេខានៅថ្ងៃនេះ

អន្តរជាតិ

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រំ​ បានប្រកាសថា សហរដ្ឋអាមេរិក គ្រោងនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយដើម្បីបញ្ចប់ជម្លោះជាមួយអ៊ីរ៉ង់ នៅថ្ងៃទី១៤ ខែមិថុនា ហើយច្រកសមុទ្រ Hormuz នឹងបើកឡើងវិញភ្លាមៗ បន្ទាប់ពីនោះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប្រធានាធិបតីអាមេរិករូបនេះ បានសរសេរនៅលើបណ្តាញសង្គម Truth Social នៅថ្ងៃទី១៣ មិថុនាថា៖” កិច្ចព្រមព្រៀងនេះ​ត្រូវបានគ្រោងនឹងចុះហត្ថលេខានៅថ្ងៃស្អែក ហើយច្រកសមុទ្រ Hormuz នឹងបើកឡើងវិញ សម្រាប់គ្រប់ភាគីទាំងអស់ក្នុងពេលឆាប់ៗនេះ”។

នាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក ចShehbaz Sharif ក៏បាននិយាយនៅថ្ងៃដដែលនោះថា សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ កាន់តែខិតជិតឈានដល់កិច្ចព្រមព្រៀងជាមួយគ្នា ជាងពេលណាៗទាំងអស់ ហើយភាគីទាំងពីរទំនងជានឹងបញ្ចប់ព័ត៌មានលម្អិតចុងក្រោយក្នុងរយៈពេល ២៤ម៉ោងទៀត។

គួរឲ្យដឹងថា ប៉ាគីស្ថានគឺជាអ្នកសម្របសម្រួលដ៏សំខាន់នៅក្នុងការចរចារវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ក្នុងពេលកន្លងមក។

ទន្ទឹមជាមួយគ្នានេះ ប្រព័ន្ធផ្សព្វផ្សាយមជ្ឈិមបូព៌ាថ្មីៗនេះ បានរាយការណ៍ផងដែរថា មន្ត្រីកាតា បានធ្វើដំណើរទៅកាន់ប្រទេសអ៊ីរ៉ង់ នៅថ្ងៃទី ១០-១១ ខែមិថុនា ដើម្បីដោះស្រាយការខ្វែងគំនិតសំខាន់ៗមួយចំនួនរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់ ទោះបីជាមានការវាយប្រហារតបតគ្នារវាងប្រទេសទាំងពីរក៏ដោយ៕