លោក នួន ផារ័ត្ន អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ បានចុះហត្ថលេខាជាផ្លូវការជាមួយលោក Hiroshi UEMATSU តំណាងក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ភ្នំពេញ អេសអ៉ីហ្សិត ម.ក (Royal Group Phnom Penh SEZ Plc.) លើការបង្កើតជាសួនកសិ-ឧស្សាហកម្ម ដែលតាមរយៈគម្រោងនេះ យើងរំពឹងថានឹងអាចកៀរគរអ្នកវិនិយោគជប៉ុនមកវិនិយោគបន្ថែមទៀតនៅក្នុងខេត្តកំពង់ធំ។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមការបញ្ជាក់របស់លោកអភិបាលខេត្ដ នៅលើបណ្ដាញសង្គមផ្ទាល់ខ្លួន បានឱ្យដឹងថា ការចុះហត្ថលេខានេះ ធ្វើឡើងកាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៦ នៅទីក្រុងអូសាកា ប្រទេសជប៉ុន។
លោក នួន ផារ័ត្ន បានបញ្ជាក់ថា រដ្ឋបាលខេត្ដកំពង់ធំបានប្រឹងប្រែងអស់ជិត ២ឆ្នាំ ទើបអាចឈានមកដល់ចំណុចនេះ ដែលជាចំណុចចាប់ផ្តើមនៃដំណើរវែងឆ្ងាយថ្មីមួយទៀត សម្រាប់ការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន និងសេដ្ឋកិច្ចរបស់ខេត្ត៕



