អ្នកជំនាញ៖ ក្នុងបរិបទនៃការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ការជំរុញសុវត្ថិភាពស្បៀងអាហារ គឺជាកត្តាចាំបាច់បំផុត

សង្គម​ និង​សេដ្ឋកិច្ច

អ្នកជំនាញផ្នែកកសិកម្ម បានលើកឡើងថា ក្នុងបរិបទនៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរបស់ប្រទេសកម្ពុជា ការពង្រឹង និងជំរុញផលិតស្បៀងអាហារឱ្យមានសុវត្ថិភាព និងគុណភាពខ្ពស់ គឺជាកត្តាចាំបាច់។ការលើកឡើងនេះ បានធ្វើឡើងនក្នុងទិវាជំនួបអ្នកប្រើប្រាស់នៅក្នុងខេត្តស្វាយរៀង ដែលធ្វើឡើងក្រោមប្រធានបទ៖ “ពង្រឹងការយល់ដឹងរបស់អ្នកប្រើប្រាស់អំពីកសិផលសុវត្ថិភាពដែលផលិតតាមការអនុវត្តកសិអេកូឡូស៊ី កាលរសៀលថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្លែងបើកក្នុងទិវានោះ លោកស្រី ភន មុំ អនុប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តស្វាយរៀង
បានវាយតម្លៃខ្ពស់ចំពោះការរៀបចំទិវាជំនួបអ្នកប្រើប្រាស់នៅក្នុងខេត្តស្វាយ ដើម្បីជំរុញការសុវត្ថិភាពចំណីអាហានៅកម្ពុជា។លោកស្រី បន្តថា “ទិវាជំនួបអ្នកប្រើប្រាស់” ដែលបានធ្វើឡើងក្រោមប្រធានបទ «ពង្រឹងការយល់ដឹងរបស់អ្នកប្រើប្រាស់អំពីកសិផលសុវត្ថិ ភាព ដែលផលិតតាមការអនុវត្តកសិអេកូឡូស៊ី» គឺស្រប់ទៅនិងបរិបទនៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរបស់ប្រទេសកម្ពុជា។

លោកស្រី បានបញ្ជាក់បន្ថែមថា នៅក្នុងបរិបទកម្ពុជា កំពុងអភិវឌ្ឍន៍សេដ្ឋកិច្ច ការផលិតស្បៀងអាហារមានសុវត្ថិភាព និងគុណភាពខ្ពស់ គឺជាកត្តាចាំបាច់ និងសំខាន់ខ្លាំងណាស់សម្រាប់ការលើកកម្ពស់សុខុមាលភាពប្រជា ពលរដ្ឋ និងការអភិវឌ្ឍវិស័យកសិកម្មប្រកបដោយនិរន្តរភាព។

បន្ថែមពីនេះ លោកស្រី បានសង្កត់ធ្ងន់ដែរថា ដើម្បីជំរុញ និងពង្រឹងគុណភាណសុវត្ថិភាពស្បៀងអាហារ មន្ទីរកសិកម្ម ខេត្តស្វាយរៀង បាននិងកំពុងជំរុញការអនុវត្តកសិកម្មនិរន្តរភាព ការផលិត ដំណាំសុវត្ថិភាព ការអនុវត្តស្តង់ដារ GAP និងប្រព័ន្ធធានាគុណភាពដោយការចូលរួម (PGS) ដើម្បីធានាថា ផលិតផលកសិកម្មដែលផលិតនៅក្នុងខេត្តមានគុណភាពល្អ សុវត្ថិភាព និងអាចប្រកួតប្រជែងនៅលើទីផ្សារបាន។

ជាមួយគ្នានេះ លោកស្រី ក៏បានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់ មន្ទីរពាណិជ្ជកម្មខេត្តស្វាយរៀង និងអាជ្ញាធរមូលដ្ឋាន ដែលបានចូលរួមយ៉ាងសកម្មក្នុងការលើកកម្ពស់ និងពង្រីកទីផ្សារ សម្រាប់ផលិតផលកសិកម្មក្នុងខេត្ត។ លោកស្រីក៏បានបង្ហាញការជឿជាក់ដែរថា តាមរយៈការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ រួមមានស្ថាប័នរដ្ឋ អង្គការដៃគូ វិស័យឯកជន កសិករ និង អ្នកប្រើប្រាស់នៅក្នុងខេត្តស្វាយ ពិសេសពីសំណាក់ប្រជាពលរដ្ឋកម្ពុជា យើងនឹងអាចកសាងប្រព័ន្ធស្បៀងអាហារដែលមានសុវត្ថិភាព បរិស្ថានបៃតង និងសេដ្ឋកិច្ចជនបទ ដែលរឹងមាំសម្រាប់ប្រទេសកម្ពុជា។

សូមជម្រាបជូនដែរថា ទិវាជំនួបអ្នកប្រើប្រាស់ខាងខាងលើនេះដែរ គឺរៀបចំដោយបណ្ដាញ ALiSEA សហការជាមួយសមាជិករួមមាន៖ អង្គការ Gret និងអង្គការ DPA ក្រោម​ការគាំទ្រពីអង្គការ Uni4Coop ដោយមានការផ្តល់មូលនិធិពីទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ប្រទេសបែលហ្សិក (DGD) និងសហផ្តល់មូលនិធិដោយ ទីភ្នាក់ងារស្វីសដើម្បីការអភិវឌ្ឍន៍ (SDC) ភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) និងសហភាពអឺរ៉ុប(EU) ។

យ៉ាងណាមិញ តាមរយៈទិវានេះ អ្នកជំនាញកសិកម្ម ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋជាអ្នកប្រើប្រាស់ទាំងអស់ ឱ្យបន្តចូលរួមគាំទ្រ និងបរិភោគផលិតផលធម្មជាតិកាន់តែច្រើន ព្រោះការគាំទ្ររបស់អស់លោកស្រី គឺជាកម្លាំងចិត្ត និងគាំទ្រជីវភាពរស់ នៅរបស់បងប្អូនកសិករយើង៕អត្ថបទ៖ពិសី