កម្ពុជា-តួកគី ប្តេជ្ញាជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យសំខាន់ចំនួន ៨

សង្គម​ និង​សេដ្ឋកិច្ច

កម្ពុជា-តួកគី ថា នឹងប្ដេជ្ញាបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី តួកគីយ៉េ-កម្ពុជា​ ឱ្យកាន់តែស៊ីជម្រៅ ពិសេសផ្តោតសំខាន់លើវិស័យធំៗចំនួន៨។ ការប្តេជ្ញានេះ បានធ្វើឡើងក្នុងជំនួបរវាងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ជាមួយ លោក Mesut Özcan ឯកអគ្គរដ្ឋទូតថ្មីតួកគីយ៉េប្រចាំកម្ពុជា កាលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នាឱកាសនោះ លោកឯកអគ្គរដ្ឋទូតតួកគីយ៉េ បានវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការក៏ល្អរវាងប្រទេសទាំងពីរ និងថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ដែលបានផ្ដល់នូវការគាំទ្រ និងកិច្ចសហប្រតិបត្តិការដ៏ល្អ រវាងប្រទេសទាំងពីរ ជា។ ក្នុងន័យនេះ, លោក បានបង្ហាញនូវការប្ដេជ្ញាចិត្តក្នុងការបន្តជំរុញ, ពង្រឹង និងពង្រីក​ ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែរីកចម្រើន,​ ស៊ីជម្រៅ​ និង​ ទូលំទូលាយ បន្ថែមទៀត។

ជាការឆ្លើយតប, សម្ដេចធិបតី បានបង្ហាញការពេញចិត្តចំពោះភាពរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ក៏ដូចជាភាពជាដៃគូរកម្ពុជា-តួកគីយ៉េ។ សម្ដេចធិបតីមានជំនឿជឿជាក់យ៉ាងមុតមាំថា ក្រោមអាណត្តិការទូតរបស់ឯកឧត្តម, ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនឹងកាន់តែរឹងមាំ,​ ស៊ីជម្រៅ និង រីកចម្រើនបន្ថែមទៀត។ សម្ដេចធិបតី ក៏បានលើកទឹកចិត្តលោកឯកអគ្គរដ្ឋទូត បន្តផ្សារភ្ជាប់ទំនាក់ទំនងជាមួយក្រសួងស្ថាប័នពាក់ព័ន្ធកម្ពុជា ដើម្បីជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែទូលំទូលាយ និង​ ស៊ីជម្រៅបន្ថែមទៀត។

សូមជម្រាបដែរថា តាមរយៈជំនួបខាងលើ សម្ដេចធិបតី និងលោកឯកអគ្គរដ្ឋទូតតួកគីយ៉េ ក៏បានពិភាក្សាគ្នា ពីការប្តេជ្ញាក្នុងការបន្តពង្រឹង និង​ ពង្រីក កិច្ចសហប្រតិបត្តិការទ្វេភាគី​ ឱ្យកាន់តែរីកចម្រើនបន្ថែមទៀតលើវិស័យសំខាន់ចំនួន៨ រួមមាន៖ សេដ្ឋកិច្ច វិនិយោគ​ និង​ ពាណិជ្ជកម្ម, សន្តិសុខ និងការពារជាតិ,​ អប់រំ​,​ ទេសចរណ៍​ និង​បរិស្ថាន​ ជាដើម៕អត្ថបទ៖ហ្សាលីន