ក្រុមហ៊ុន វិរៈ ប៊ុនថាំ របស់អ្នកឧកញ៉ា បណ្ឌិត សួរ វីរៈ ចូលរួមពិធីសម្ពោធជាផ្លូវការនៃការដឹកជញ្ជូន​កសិផលឆ្លងកាត់ កម្ពុជាទៅកាន់ប្រទេសចិន ដោយឆ្លងកាត់ប្រទេសឡាវ

ជុំវិញ​ឧកញ៉ា

នៅថ្ងៃទី ២២ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម​ ឌិត​ ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ បានអញ្ជើញជាអធិបតីភាពក្នុង​ពិធីសម្ពោធ​ជាផ្លូវការ នៃការដឹកជញ្ជូនកសិផលឆ្លងកាត់ (Transit) ពីកម្ពុជា ទៅកាន់ទីផ្សារប្រទេសចិន ដោយឆ្លងកាត់ប្រទេស​ឡាវ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងកសិកម្ម និងថ្នាក់ដឹកនាំជាន់ខ្ពស់របស់ក្រុមហ៊ុនវិរៈ ប៊ុនថាំ គ្រុប។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ពិធីសម្ពោធនេះត្រូវបានប្រារព្ធឡើងនៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ ដោយមានការចូលរួមផ្ទាល់ពីសំណាក់​តំណាង​ដៃគូវិស័យឯកជនកម្ពុជាចំនួន ៣០ ក្រុមហ៊ុនផងដែរ ដោយក្នុងនោះក្រុមហ៊ុន វិរៈ ប៊ុនថាំ របស់អ្នកឧកញ៉ា បណ្ឌិត សួរ វីរៈ ជាក្រុមហ៊ុន​ដឹកជញ្ជូន​ទំនិញកសិផលខ្មែរតែមួយគត់ក្នុងការនាំចេញ។

ក្នុងការបើកច្រកថ្មីសម្រាប់ការដឹកជញ្ជូនឆ្លងកាត់ កសិផលខ្មែរចំនួន ៦ មុខទៅកាន់ទីផ្សារចិន រួមមាន៖ ចេក ស្វាយ អង្ករ មៀនប៉ៃលិន ម្សៅដំឡូងមី និងទុរេន។

ក្រសួងកសិកម្ម បានបញ្ជាក់ថា នេះជាសញ្ញាណវិជ្ជមាន និងជាកាលានុវត្តភាពថ្មីស្រឡាងសម្រាប់បងប្អូនកសិករ ក៏ដូចជាម្ចាស់អាជីវកម្មក្នុងវិស័យ​កសិកម្ម​នៅកម្ពុជា ក្នុងការចាប់យកឱកាស និងពង្រីកសក្តានុពលកសិផលខ្មែរ​នៅលើទីផ្សារអន្តរជាតិ៕