នាព្រឹកថ្ងៃទី៣០ ខែវិច្ឆិកានេះ អ្នកឧកញ៉ា ភួ វាសនា អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសភាពាណិជ្ជកម្មខេត្តបាត់ដំបង បានដឹកនាំសមាជិក សមាជិកា អញ្ជើញចូលរួមវេទិកាធុរកិច្ចវៀតណាម-កម្ពុជា តំបន់ភូមិភាគពាយ័ព្យ ឆ្នាំ២០២៣ នៅស្ថានអគ្គកុងស៊ុលវៀតណាម ប្រចាំខេត្តបាត់ដំបង។
![](https://www.oknha.news/wp-content/uploads/2023/11/405212965_751485940353191_900667851117798531_n.jpg)
វេទិកាធុរកិច្ចវៀតណាម-កម្ពុជា ធ្វើឡើងក្រោមអធិបតីលោក Nyuyen Thanh Van អគ្គកុងស៊ុលវៀតណាមប្រចាំខេត្តបាត់ដំបង, លោក Phan Van Truong លេខាទីមួយនៃស្ថានទូតវៀតណាម ប្រចាំរាជធានីភ្នំពេញនៃព្រះរាជាណាចក្រកម្ពុជា។ ជាមួយគ្នានេះ ក៏មានកាចូលរួមពីលោកប្រធាន អនុប្រធាន សមាជិក សមាជិកា ពាណិជ្ជករ អាជីវករសភាពាណិជ្ជកម្មខេត្តបន្ទាយមានជ័យ សភាពាណិជ្ជកម្មមណ្ឌលសៀមរាប-ឧត្តរមានជ័យ សភាពាណិជ្ជកម្មខេត្តពោធិ៍សាត់ និងសភាពាណិជ្ជកម្មខេត្តប៉ៃលិន។
![](https://www.oknha.news/wp-content/uploads/2023/11/405388387_751486210353164_6149951217492585088_n-1024x768.jpg)
វេទិកាធុរកិច្ចនេះ ពាណិជ្ជករ អាជីវករនៃប្រទេសទាំងពីរ បានពិភាក្សាលើការដោះដូរពាណិជ្ជកម្មរវាងគ្នានិងគ្នាក្នុងផ្នែកសំខាន់ៗចំនួន៤គឺ៖ ផ្នែកកសិកម្ម ផ្នែកទេសចរណ៍ និងសុខាភិបាល ផ្នែកនាំចេញនាំចូលសម្ភារសំណង់ និងផ្នែកថាមពលសូឡា។
គួររំឭកថា កាលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣ អ្នកឧកញ៉ា ភួ វាសនា បានទទួលជួបលោក Nyuyen Thanh Van អគ្គកុងស៊ុលនៃស្ថានអគ្គកុងស៊ុលសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំខេត្តបាត់ដំបង និងបានទទួលគណៈប្រតិភូនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលកំពុងស្វែងរកឱកាសវិនិយោគ នៅខេត្តបាត់ដំបង។ ក្នុងឱកាសនោះ អ្នកឧកញ៉ា បានអញ្ជើញគណៈប្រតិភូវៀតណាមទៅទស្សនកិច្ច រោងចក្រកិនស្រូវ កសិដ្ឋានចញ្ចឹមគោ ចំការទុរេន និងប្រភេទដីនៅស្រុកសំឡូតផងដែរ៕
![](https://www.oknha.news/wp-content/uploads/2023/11/406881536_751486170353168_929778290630822830_n-1024x573.jpg)
![](https://www.oknha.news/wp-content/uploads/2023/11/405235861_751486080353177_2622663449616525856_n-1024x550.jpg)