ឧកញ៉ា ឈាង សុវណ្ណរតនៈ បើកសម្ពោធស្ថានីយប្រេងឥន្ធនៈ PTT ព្រែកហូរ ៥០ម៉ែត្រ

ជុំវិញ​ឧកញ៉ា

ស្ថានីយប្រេងឥន្ធនៈ PTT សាខាព្រែកហូរ ៥០ម៉ែត្រ ​​ត្រូវ​បាន​បើក​​សម្ពោធ​ជា​ផ្លូវ​ការ ក្រោម​វត្តមាន​លោក​ឧកញ៉ា ឈាង សុវណ្ណរតនៈ អគ្គនាយក​ក្រុមហ៊ុន RTNK Investment Co.,Ltd និង​លោក Nuttapong Kaewtrakulpong នាយក​គ្រប់គ្រង​ក្រុមហ៊ុន​ PTT (Cambodia) Limited ​​នៅ​បណ្តោយ​ផ្លូវ​ក្រវ៉ាត់​ក្រុង​ទី​២ (ផ្លូវ​៥០​ម៉ែត្រ) ស្ថិត​នៅ​ភូមិ​បត្តាជី សង្កាត់​ព្រែកហូរ ក្រុង​តាខ្មៅ ខេត្ត​កណ្តាល កាល​ពី​ថ្ងៃទី​២២ ខែ​តុលា ឆ្នាំ២០២២។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
​ឧកញ៉ា ឈាង សុវណ្ណរតនៈ អគ្គនាយក​ក្រុមហ៊ុន RTNK Investment Co.,Ltd

ស្ថានីយប្រេងឥន្ធនៈ PTT ​ថ្មី​នេះ ​​នឹង​ក្លាយ​ជា​កន្លែង ដែល​​ផ្តល់​នូវ​ភាព​ងាយស្រួល​ក្នុង​ការ​ទិញ​ទំនិញ និង​ប្រេង​ឥន្ធនៈ​គ្រប់ប្រភេទ ដែល​មាន​គុណភាព​ខ្ពស់។ សេវាកម្ម​ទាំង​នេះ មាន​ដូចជា ហាង​កាហ្វេ Cafe Amazon, ហាង​លក់​ទំនិញ 7 Eleven, ភោជនីយដ្ឋាន Brew Park និង​ហាង​ជា​ច្រើន​ទៀត។ ជា​ពិសេស មាន​កន្លែង​ចត​រថយន្ត​ធំទូលាយ ព្រម​ទាំង​បន្ទប់​ទឹក​ស្អាត ដែល​ជួយ​សម្រួល​ដល់​អតិថិជន អ្នក​ដំណើរ និង​ប្រជាពលរដ្ឋ ដែល​រស់​នៅ​ជុំវិញ​​តំបន់​នោះ ទទួលបាន​បទ​ពិសោធន៍​នៃ​ការ​ចាក់​ប្រេង​ឥន្ធនៈ​ប្រកប​ដោយ​បរិយា​កាស​មាន​ផាសុកភាព។

គួរ​បញ្ជាក់​ថា PTT នេះ ជា​សាខា​ថ្មី​ទី ១៣៦ របស់ PTT Station ​​ដែល​មាន​នៅ​ក្នុង​ព្រះរាជាណាចក្រកម្ពុជា។ PTT ព្រែកហូរ ៥០ម៉ែត្រ មាន​ឆន្ទៈ​នៅ​ក្នុង​ការ​បំពេញ​តម្រូវ​ការ​របស់​អតិថិជន​ក្នុង​កម្រិត​ថ្មី​មួយ​ទៀត ដែល​អតិថិជន​គ្រប់​គ្នា​នឹង​ពេញ​ចិត្ត ១០០% ទៅ​លើ​សេវាកម្ម​ដែល​នឹង​ផ្តល់​ជូន៕