ឯកឧត្តម នេត្រ ភក្ត្រា បង្កើតក្រុមការងារពង្រឹងគុណភាពនិងសុវត្ថិភាពគេហទំព័រមន្ទីរព័ត៌មានទូទាំងប្រទេស!

សង្គម​ និង​សេដ្ឋកិច្ច

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្តម នេត្រ ភក្ត្រា កាលថ្ងៃទី២២ ខែមិថុនា បានចុះហត្ថលេខាលើសេចក្តីសម្រេចបង្កើត «ក្រុមការងារគ្រប់គ្រងគេហទំព័រមន្ទីរព័ត៌មានរាជធានី-ខេត្ត» ដើម្បីដឹកនាំ គ្រប់គ្រង និងជំរុញការអភិវឌ្ឍគេហទំព័រផ្លូវការរបស់មន្ទីរព័ត៌មាននៅទូទាំងប្រទេស។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សមាសភាពថ្នាក់ដឹកនាំក្រុមការងារនេះ រួមមាន ឯកឧត្តម ទេព អស្នារិទ្ធ ជាប្រធាន ព្រមទាំងឯកឧត្តម ជា លីសែ និងឯកឧត្តម ស្លេះ អាល់ហ៊ីន ជាអនុប្រធាន។

ក្រុមការងារនេះ មានភារកិច្ចចម្បងក្នុងការកំណត់បទដ្ឋានបច្ចេកទេស និងពង្រឹងសុវត្ថិភាពប្រព័ន្ធ (Cybersecurity) ដើម្បីការពារការជ្រៀតជ្រែកពីខាងក្រៅ។ ទន្ទឹមនឹងនេះ ក្រុមការងារត្រូវជួយសម្របសម្រួល ពិនិត្យគុណភាពខ្លឹមសារព័ត៌មាន រូបភាព និងវីដេអូ ឱ្យមានភាពត្រឹមត្រូវ ច្បាស់លាស់ ទាន់ពេលវេលា និងប្រកបដោយវិជ្ជាជីវៈ ព្រមទាំងរៀបចំវគ្គបណ្តុះបណ្តាលបច្ចេកទេសជូនដល់មន្ត្រីទទួលបន្ទុកតាមមន្ទីរព័ត៌មានរាជធានី-ខេត្តទាំង២៥ ផងដែរ៕