សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ បានចេញអនុក្រឹត្យស្តីពី ឯកសណ្ឋានផ្លូវការរបស់គោរមវន្តតាមលំដាប់ថ្នាក់នីមួយៗ ពោលគឺ ឧកញ៉ា អ្នកឧកញ៉ា និងលោកអ្នកឧកញ៉ា ក្នុងគោលបំណងដើម្បីធានាឱ្យមានឯកសណ្ឋានភាព ការលើកទឹកចិត្ត និងការពង្រឹងការទទួលខុសត្រូវក្នុងការអនុវត្តការងារផ្នែកសង្គមកិច្ច ការលើកតម្កើងកិត្តិយស សីលធម៌ គុណតម្លៃ និងសេចក្តីថ្លៃថ្នូរនៃគោរមងារឧកញ៉ា។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អនុក្រឹត្យនេះ មានវិសាលភាពអនុវត្តចំពោះគោរមវន្តតាមលំដាប់ថ្នាក់ទាំងអស់ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ឯកសណ្ឋានផ្លូវការរបស់គោរមវន្តតាមលំដាប់ថ្នាក់ មាន ២ ប្រភេទ រួមមាន៖ ១.ឯកសណ្ឋានផ្លូវការប្រភេទ១ និង ២.ឯកសណ្ឋានផ្លូវការប្រភេទ២។
សូមអានខ្លឹមសារអនុក្រឹត្យទាំងស្រុងដូចខាងក្រោម៖


















