- HGB Prime Co. Ltd. ទទួលបានសិទ្ធិជាផ្លូវការ ជាក្រុមហ៊ុននាំចូល និងចែកចាយរថយន្ត Range Rover និង Defender នៅក្នុងព្រះរាជាណាចក្រកម្ពុជា
- សេវាកម្មដែលទទួលបានសិទ្ធិផ្លូវការពីរោងចក្រ របស់ក្រុមហ៊ុន Jaguar Land Rover (JLR) នៅតែបន្តបម្រើជូនអតិថិជនទាំងអស់ តាមរយៈមជ្ឈមណ្ឌលថែទាំរថយន្តរបស់ក្រុមហ៊ុន HGB Prime ដែលមានទីតាំងនៅក្នុងរាជធានីភ្នំពេញ
- ការទទួលបានសិទ្ធិផ្លូវការពីរោងចក្រនេះ បានជួយពង្រឹងការវិនិយោគជាយុទ្ធសាស្រ្តរបស់ក្រុមហ៊ុន JLR នៅក្នុងទីផ្សារកម្ពុជា

ភ្នំពេញ ប្រទេសកម្ពុជា – ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៦៖ ក្រុមហ៊ុន HGB Prime Co. Ltd. ប្រកាសការទទួលបានសិទ្ធិផ្ដាច់មុខជាក្រុមហ៊ុននាំចូល និងចែកចាយរថយន្ត Range Rover និង Defender នៅក្នុងព្រះរាជាណាចក្រកម្ពុជា ទន្ទឹមនឹងការបើកសម្ពោធជាផ្លូវការសាលតាំងបង្ហាញរថយន្តថ្មីរបស់ខ្លួន នៅភ្នំពេញស៊ីធីសេនធ័រ (Phnom Penh City Center) នៃតំបន់បឹងកក់ដែលត្រូវបានរក្សាសម្រាប់តែរថយន្ត Range Rover និង Defender តែប៉ុណ្ណោះ។ សាលតាំងបង្ហាញរថយន្តថ្មីនេះ នាំមកនូវមុខមាត់ថ្មីសម្រាប់បទពិសោធន៍លក់រាយមិនធ្លាប់មាននៅប្រទេសកម្ពុជា ពោលគឺ ផ្តោតលើការរចនាបែបសាមញ្ញទំនើប មានលក្ខណៈស្ថាបត្យកម្មច្បាស់លាស់ ដោយប្រើប្រាស់សម្ភារៈដែលត្រូវបានជ្រើសរើសយ៉ាងម៉ត់ចត់ និងឆ្លុះបញ្ចាំងពីសោភ័ណភាពនៃការរចនាបែបអង់គ្លេសសម័យទំនើប។

សាលតាំងបង្ហាញរថយន្តថ្មីនេះ ត្រូវបានរចនាឡើងដើម្បីលើកកម្ពស់ទំនាក់ទំនងផ្ទាល់រវាងអតិថិជន និងអ្នកប្រឹក្សាផ្នែកលក់ ដោយអតិថិជនម្នាក់ៗ នឹងទទួលបាននូវការស្វាគមន៍ និងជជែកពិភាក្សាក្នុងទម្រង់បែបឯកជនភាពខ្ពស់។ សាលតាំងបង្ហាញរថយន្តស៊េរីចុងក្រោយបង្អស់ពីម៉ាកយីហោ Range Rover និង Defender នៅក្នុងទីតាំងមួយដែលមានលក្ខណៈដូចជាវិចិត្រសាលដោយផ្តោតលើការរចនាបែបសាមញ្ញ នៅខាងក្នុងសាលត្រូវបានរៀបចំឡើងប្រកបដោយប្រណីតភាព និងពន្លឺភ្លឺស្រទន់។ អតិថិជនអាចជ្រើសរើសរចនាសម្ព័ន្ធរថយន្តតាមចំណង់ចំណូលចិត្តរបស់ខ្លួន តាមរយៈប្រព័ន្ធកំណត់រចនាសម្ព័ន្ធឌីជីថល និងគំរូជាក់ស្តែង រួមទាំងផ្នែកពិសេសមួយមានការដាក់តាំងបង្ហាញគ្រឿងលម្អនៃការរស់នៅប្រចាំថ្ងៃ និងទំនិញម៉ាកយីហោ។ ទាំងអស់នេះនឹងសម្របសម្រួលដោយអ្នកជំនាញដែលផ្តល់ការប្រឹក្សាយ៉ាងលម្អិត និងផ្តោតលើតម្រូវការរបស់អតិថិជន។

មជ្ឈមណ្ឌលសេវាកម្មថែទាំរថយន្តរបស់ក្រុមហ៊ុន JLR នៅរាជធានីភ្នំពេញ ដែលទទួលបានសិទ្ធិផ្លូវការពីរោងចក្រផ្ទាល់នេះ នឹងបន្តបម្រើសេវាជូនដល់អតិថិជនដែលមានស្រាប់ និងថ្មី ជាមួយសេវាកម្មថែទាំតាមកាលកំណត់ ការធានាគុណភាព និងសេវាកម្មក្រោយការលក់។ ការថែទាំ និងជួសជុល ត្រូវបានអនុវត្តដោយអ្នកបច្ចេកទេសជំនាញដែលបានទទួលការបណ្តុះបណ្តាលពីរោងចក្រ និងអនុវត្តតាមស្តង់ដាររបស់រោងចក្រ ដោយប្រើប្រាស់គ្រឿងបន្លាស់សុទ្ធ។

លោក Garth Turnbull នាយកគ្រប់គ្រងប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក នៃក្រុមហ៊ុន JLR បានមានប្រសាសន៍ថា៖ “ការផ្ដល់សិទ្ធិផ្ដាច់មុខដល់ក្រុមហ៊ុន HGB Prime នៅប្រទេសកម្ពុជា គឺជាជំហានយុទ្ធសាស្ត្រដ៏សំខាន់មួយសម្រាប់ម៉ាកយីហោរបស់យើងនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ ក្រុមហ៊ុន HGB Prime មានសមត្ថភាព និងចក្ខុវិស័យ ដើម្បីតំណាងឱ្យរថយន្ត Range Rover និង Defender នៅក្នុងទីផ្សារដែលកំពុងរីកចម្រើននេះ។ ក្រុមហ៊ុន HGB Prime ឈរលើគោលជំហររួមគ្នាជាមួយយើង ក្នុងការផ្តល់ជូននូវបទពិសោធន៍ ដ៏ពិសេសជូនអតិថិជន។ យើងមានទំនុកចិត្តថាក្រុមហ៊ុន HGB Prime នឹងនាំយកភាពប្រណីតទំនើបទាន់សម័យដល់ប្រទេសកម្ពុជា។”
“សាលតាំងបង្ហាញរថយន្តថ្មីនេះ គឺជាការបង្ហាញជាក់ស្តែងនៃចក្ខុវិស័យបែបប្រណីតទំនើបទាន់សម័យរបស់យើងសម្រាប់ប្រទេសកម្ពុជាក្នុងបរិយាកាសមួយដែលមានការរចនាបែបសាមញ្ញទំនើប និងភាពប្រណីត ដែលអនុញ្ញាតឱ្យអតិថិជនអាចភ្ជាប់ទំនាក់ទំនងជាមួយម៉ាកយីហោរបស់យើងដោយផ្ទាល់។”
“ភាពជាដៃគូរបស់យើងជាមួយក្រុមហ៊ុន HGB Prime នឹងបង្កើតស្តង់ដារថ្មីមួយសម្រាប់ការលក់រាយរថយន្តប្រណីតនៅកម្ពុជា ដែលផ្អែកលើអត្តសញ្ញាណ និងសមត្ថភាពពិសេសរបស់ឡាន Range Rover និង Defender។”
លោកឧកញ៉ា ង៉ូវ លាងហ៊ួត អគ្គនាយក ក្រុមហ៊ុន HGB Prime បានមានប្រសាសន៍ថា៖ “ក្រុមហ៊ុន HGB Prime ពិតជាមានកិត្តិយសដ៏ធំធេងក្នុងការតំណាងឱ្យម៉ាកយីហោរថយន្តពីរដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញបំផុតលើពិភពលោកនៅកម្ពុជា។ ការវិនិយោគរបស់យើងលើសាលតាំងបង្ហាញរថយន្តថ្មីនេះ និងក្រុមការងារដែលបានទទួលការបណ្តុះបណ្តាលប្រកបដោយវិជ្ជាជីរៈខ្ពស់ពីរោងចក្រ គឺជាការសន្យាចំពោះអតិថិជនរបស់យើង ក្នុងការផ្តល់នូវស្តង់ដារសេវាកម្ម និងបទពិសោធន៍ផ្ទាល់ខ្លួន ដែលល្អឥតខ្ចោះដូចរថយន្តទាំងពីរនេះដែរ។”

អំពីរថយន្ត RANGE ROVER
រថយន្ត Range Rover គ្រប់គ្រឿងត្រូវបានរចនាឡើងយ៉ាងយកចិត្តទុកដាក់សម្រាប់អតិថិជនរបស់យើង ដែលជាបុគ្គលដឹកនាំជីវិតដោយមានគោលបំណង ចក្ខុវិស័យ និងសុចរិតភាព។ ដោយរួមបញ្ចូលការរចនាទំនើបទាន់សម័យ ផ្ទៃខាងក្នុងប្រកបដោយផាសុកភាព ភាពស្ងប់ស្ងាត់ និងការតភ្ជាប់ដ៏ឆ្លាតវៃ ព្រមទាំងសមត្ថភាពដំណើរការដោយថាមពលអគ្គិសនីដ៏រលូន រថយន្តនីមួយៗផ្តល់នូវលំហដ៏ស្ងប់ស្ងាត់ ដែលគាំទ្រដល់ភាពជាអ្នកដឹកនាំក្នុងគ្រប់សកម្មភាព អមដោយការរចនាដ៏ឥតខ្ចោះតាំងពីឆ្នាំ ១៩៧០ មក។
គ្រួសាររថយន្ត Range Rover រួមមាន Range Rover, Range Rover Sport, Range Rover Velar និង Range Rover Evoque។ ជាផ្នែកនៃចក្ខុវិស័យរបស់យើងអំពីភាពប្រណីតទំនើបតាមការរចនា រាល់រថយន្ត Range Rover មានជាប្រភេទអគ្គិសនីកូនកាត់ និងជាប្រភេទដំណើរការដោយអគ្គិសនីសុទ្ធដែលនឹងមានវត្តមាននៅក្នុងទីផ្សារមុនឆ្នាំ ២០៣០។
រថយន្ត Range Rover គឺជាម៉ាកយីហោប្រណីតលំដាប់កំពូលរបស់ចក្រភពអង់គ្លេស ឈានមុខគេមួយ ដែលមានលក់នៅក្នុងប្រទេសចំនួន ១២១ ជុំវិញពិភពលោក។ រថយន្ត Range Rover គឺផ្នែកមួយនៃម៉ាកយីហោអង់គ្លេសដ៏លេចធ្លោដែលស្ថិតក្រោមកម្មសិទ្ធិរបស់ក្រុមហ៊ុន JLR។

អំពីរថយន្ត DEFENDER
រថយន្ត Defender ជម្នះរាល់ឧបសគ្គ។ រថយន្ត Defender នីមួយៗ ត្រូវបានរចនាឡើងដោយមានគោលបំណងច្បាស់លាស់ មានភាពទាក់ទាញខ្ពស់ និងរឹងមាំអាចទុកចិត្តបាន។ រថយន្ត Defender តំណាងឱ្យវីរភាពនៃសម័យទំនើប និងស្ញប់ស្ញែងចំពោះអតីតកាល ព្រមទាំងបន្តអភិវឌ្ឍខ្លួនយ៉ាងស្វាហាប់សម្រាប់ថ្ងៃអនាគតផងដែរ។
រថយន្ត Defender មានជម្រើសម៉ូដែល Defender 90, 110 និង 130 ដែលអាចផ្ទុកអ្នកដំណើរបានរហូតដល់ ៨ នាក់ ហើយម៉ូដែលនីមួយៗមានលក្ខណៈ និងភាពទាក់ទាញពិសេសរៀងៗខ្លួន។
រថយន្ត Defender ផ្តល់ជូនជម្រើសប្រព័ន្ធកម្លាំងម៉ាស៊ីនដ៏សម្បូរបែប រួមទាំង Defender 110 ដែលជាប្រភេទរថយន្តអគ្គិសនីកូនកាត់ផងដែរ។
និយាយដល់រថយន្ត Defender Hard Top គឺគេនិយាយអំពីភាពធន់រឹងមាំ និងទំនុកចិត្ត មានជម្រើសម៉ូដែលតូរថយន្ត 90 និង 110 ដែលផ្តល់នូវសមត្ថភាពដ៏អាចទុកចិត្តបាន។

រថយន្ត Defender OCTA ដែលជារថយន្តប្រណីតដ៏រឹងមាំទ្រាំទ្របានគ្រប់កាលៈទេសៈ គឺជានិមិត្តរូបនៃសម្ទុះដ៏មានថាមពលបំផុត ជាមួយនិងកម្លាំងម៉ាស៊ីន និងសមត្ថភាពបើកបរគ្រប់ស្ថានភាពផ្លូវ មិនថានៅលើផ្លូវធម្មតា ឬផ្លូវលំបាកនោះទេ។
ជាសក្ខីភាពនៃស្មារតីសេរីភាព និងការផ្សងព្រេង Defender បន្តមរតពីពីរថយន្ត Land Rover ដំបូងបង្អស់ដែលផលិតក្នុងឆ្នាំ ១៩៤៨ រថយន្ត Defender គឺជាម៉ាកយីហោដែលគាំទ្រដល់ការងារមនុស្សធម៌ និងការងារអភិរក្ស តាមរយៈកិច្ចសហការជាមួយសហព័ន្ធអន្តរជាតិ នៃសមាគមកាកបាទក្រហម និងអឌ្ឍចន្ទក្រហម និងអង្គការ Tusk Trust។
ម៉ាកយីហោរថយន្ត Defender ទទួលបានកិត្តនាមពីរថយន្ត Land Rover ដែលជានិមិត្តសញ្ញានៃភាពជឿទុកចិត្ត កេរដំណែលនៃបទពិសោធន៍ជាង ៧៥ ឆ្នាំលើផ្នែកបច្ចេកវិទ្យា និងភាពល្បីល្បាញជាសកលទៅលើសមត្ថភាពបើកបរគ្រប់ស្ថានភាពផ្លូវលំបាក។
រថយន្ត Defender ត្រូវបានរចនានិងអភិវឌ្ឍដោយវិស្វករនៅចក្រភពអង់គ្លេស និងមានលក់នៅក្នុងប្រទេសចំនួន ១២១ ជុំវិញពិភពលោក។ រថយន្ត Defender គឺជាផ្នែកមួយនៃម៉ាកយីហោអង់គ្លេសដ៏លេចធ្លោបំផុត ដែលស្ថិតក្រោមកម្មសិទ្ធិរបស់ក្រុមហ៊ុន JLR។

ក្រុមហ៊ុន JLR តែងតែអភិវឌ្ឍននូវបច្ចេកទេសថ្មីៗ ដើម្បីកែលម្អលក្ខណៈបច្ចេកទេស ការរចនា និងការផលិតរថយន្ត និងគ្រឿងបន្លាស់របស់ខ្លួន។ ហើយការធ្វើបច្ចុប្បន្នភាពត្រូវបានអនុវត្តជាបន្តបន្ទាប់។ ខណៈដែលយើងមានការយកចិត្តទុកដាក់ខ្ពស់ដើម្បីធានាថាព័ត៌មានទាំងអស់គឺជាព័ត៌មានចុងក្រោយបំផុត ឯកសារនេះមិនគួរត្រូវបានចាត់ទុកថាជាឯកសារណែនាំដែលមានភាពត្រឹមត្រូវឥតខ្ចោះ អំពីលក្ខណៈបច្ចេកទេស ឬភាពមានស្រាប់នៃផលិតផលនាពេលបច្ចុប្បន្នឡើយ ហើយក៏មិនមែនជាការផ្តល់ជូនការលក់រថយន្ត និងគ្រឿងបន្លាស់ជាក់លាក់ណាមួយនោះទេ។
សម្រាប់ព័ត៌មានបន្ថែម
ឈ្មោះ៖ លោក Rémi Marie
មុខតំណែង៖ អ្នកគ្រប់គ្រងផ្នែកទីផ្សារ នៃក្រុមហ៊ុន HGB Prime
លេខទូរសព្ទ៖ +៨៥៥ ៩៥ ៩៩៩ ៨១៣
អ៊ីមែល៖ [email protected]
គេហទំព័រសម្រាប់ប្រព័ន្ធផ្សព្វផ្សាយ
បណ្តាញសង្គម
រថយន្ត RANGE ROVER
TikTok: https://www.tiktok.com/@rangerover
Facebook: http://www.facebook.com/rangerover
Instagram: https://www.instagram.com/rangerover
YouTube: https://www.youtube.com/@rangerover
រថយន្ត DEFENDER
TikTok: https://www.tiktok.com/@defender
Facebook: http://www.facebook.com/Defender
Instagram: http://instagram.com/Defender
YouTube: https://www.youtube.com/@defender



