អាមេរិក សម្រេចលុបចោលការលើកលែងទណ្ឌកម្មចំពោះប្រេងរបស់អ៊ីរ៉ង់ ក្រោយផ្ទុះជម្លោះជាថ្មី

អន្តរជាតិ

សហរដ្ឋអាមេរិក បានប្រកាសថាខ្លួនបានលុបចោលការលើកលែងទណ្ឌកម្មជាបណ្តោះអាសន្នទៅលើប្រេងរបស់អ៊ីរ៉ង់ បន្ទាប់ពីមានការចោទប្រកាន់ថាទីក្រុងតេអេរ៉ង់បានបើកការវាយប្រហារជាថ្មីទៅលើនាវាដឹងទំនិញចំនួនបីគ្រឿង នៅច្រកសមុទ្រ Hormuz។នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមមន្ត្រីអាមេរិកម្នាក់ បាននិយាយកាលពីថ្ងៃទី៧ ខែកក្កដាថា សម្រាប់សហរដ្ឋអាមេរិក សកម្មភាពរបស់អ៊ីរ៉ង់នៅច្រកសមុទ្រ Hormuz គីជារឿងមិនអាចទទួលយកបានទាំអស្រុង ហើយពួកគេនឹងប្រឈមមុខទៅនឹងផលវិបាកយ៉ាងធ្ងន់ធ្ងរ។

ជុំវិញបញ្ហានេះ ក្រសួងរតនាគារសហរដ្ឋអាមេរិក បានសម្រេចលុបចោលការលើកលែងជាបណ្តោះអាសន្នចំពោះទណ្ឌកម្មលើប្រេងរបស់អ៊ីរ៉ង់។ ពីមុនយន្តការ​នេះ ​ត្រូវបាន​ប្រកាស​ដោយ​ទីក្រុង​វ៉ាស៊ីនតោន​ក្នុង​ខែមិថុនា ដែលបានអនុញ្ញាត​ឱ្យ​អ៊ីរ៉ង់​ផលិត លក់ និង​ដឹកជញ្ជូន​ប្រេងឆៅ និង​ផលិតផល​ពាក់ព័ន្ធផ្សេងទៀត ​ជាបណ្ដោះអាសន្ន​រហូតដល់​ថ្ងៃទី ២១ ខែសីហា។

ហើយយ៉ាងណាមិញ ចំពោះការសម្រេចចិត្ត​ថ្មី​ៗនេះ​មានន័យថា រយៈពេល​ជាបណ្តោះអាសន្ននៃការលើកលែងទណ្ឌកម្មនោះ ​ឥឡូវនេះ​មាន​រយៈពេល​រហូតដល់ត្រឹម​ថ្ងៃទី១៧ ខែកក្កដា​ប៉ុណ្ណោះ។

គួរជម្រាបជូនថា សកម្មភាព​នេះ​បានកើតឡើង​បន្ទាប់ពី​នាវា​ចំនួន​បីគ្រឿង រួមទាំង​នាវា​ដឹក​ឧស្ម័ន​ធម្មជាតិ​រាវ (LNG) របស់​កាតា ត្រូវបាន​វាយប្រហារ​ក្នុងរយៈពេល​ប៉ុន្មាន​ម៉ោង​បន្ទាប់ពី​ឆ្លងកាត់​ច្រកសមុទ្រ​ Hormuz ។ នេះ​គឺជា​លើកដំបូងហើយ​ចាប់តាំងមានពី​ជម្លោះ​ ​ដែល​នាវាដឹកឧស្ម័ន LNG របស់​កាតា​ ត្រូវបាន​កំណត់​គោលដៅវាយប្រហារ៕​