អ្នកឧកញ៉ា លឹម ហេង តំណាង អ្នកឧកញ៉ា គិត ម៉េង ចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាជាតិភស្តុភារកម្ម លើកទី១១

ជុំវិញ​ឧកញ៉ា

(រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃពុធ ទី០៨ ខែកក្កដា ឆ្នាំ២០២៦នេះ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភា​ពាណិជ្ជកម្មកម្ពុជា និងជាប្រធានគណៈកម្មការសម្របសម្រួលក្រុមការងារផ្នែកឯកជន សម្រាប់យន្តការវេទិកា​រាជរដ្ឋាភិបាល-ផ្នែកឯកជន (គ.ស.ឯ.រ.ជ) និងជាសមាជិកនៃគណៈកម្មការជាតិភស្តុភារកម្ម បានអញ្ជើញ​ចូលរួមក្នុងកិច្ចប្រជុំក្រុមប្រឹក្សាជាតិភស្តុភារកម្ម លើកទី១១ ក្រោមអធិបតីភាព ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានក្រុមប្រឹក្សាជាតិភស្តុភារកម្ម។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កិច្ចប្រជុំនេះក៏មានការចូលរួមផងដែរពីសំណាក់តំណាងក្រសួង ស្ថាប័ន​ តំណាងគ្រឹះស្ថានសមាគមឯកជន និងអ្នកពាក់ព័ន្ធដែលជាសមាជិកនៃក្រុមប្រឹក្សាជាតិ និងគណៈកម្មការជាតិភស្តុភារកម្មជាច្រើនទៀតផងដែរ។

សភាពាណិជ្ជកម្មកម្ពុជា បានឱ្យដឹងថា កិច្ចប្រជុំដ៏មានសារៈសំខាន់នេះមានគោលបំណងដើម្បី៖

១. បង្កើតយន្តការដឹកនាំវិស័យភស្តុភារកម្ម៖ បង្កើតក្រុមប្រឹក្សាជាតិភស្តុភារកម្ម (ក.ជ.ភ.) ដើម្បីធ្វើជាសេនាធិការ​ជូនរាជរដ្ឋាភិបាល ក្នុងការដឹកនាំ គ្រប់គ្រង និងជំរុញការអភិវឌ្ឍ វិស័យភស្តុភារកម្មនៅកម្ពុជា

២.អភិវឌ្ឍធាតុសំខាន់ៗនៃភស្តុភារកម្ម ៖ គោលបំណងរួមមានការសម្របសម្រួលបែបបទ ទំនិញចេញ-ចូល ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ចូន (ផ្លូវគោក ផ្លូវទឹក ផ្លូវអាកាស កំពង់ផែ) លើកកម្ពស់សមត្ថភាពស្ថាប័ន​ផ្ដល់សេវា​ធានាការផ្តល់សេវាទាន់ពេលវេលា ប្រកបដោយទំនុកចិត្ត និងតម្លៃប្រកួតប្រជែងលើទីផ្សារអន្តរជាតិ ។

អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ក្នុងនាមវិស័យឯកជន បានលើកឡើងជាធាតុចូល​ក្នុងកម្រតិគោល នយោបាយ និងជាការបំពេញបន្ថែមក្នុងន័យជាការចូលរួម និងកិច្ចសហប្រតិបត្តិការ​ពេញលេញ​របស់វិស័យឯកជនរួមមាន៖

១. ធាតុចូលលើសេចក្តីព្រាងច្បាប់ស្តីពីភស្តុភារកម្ម

– ការផ្តល់ការលើកទឹកចិត្តផ្នែកពន្ធដារ និងការវិនិយោគ

– យន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ

– ការកាត់បន្ថយរបាំងរដ្ឋបាល

២. ធាតុចូលលើសូចនាករប្រតិបត្តិការភស្តុភារកម្ម

– ការតភ្ជាប់ទិន្នន័យរវាងរដ្ឋ និងឯកជន

-​ តម្លាភាពនៃតម្លៃសេវាកម្ម

៣. ធាតុចូលយុទ្ធសាស្រ្តស្តីពី ការសម្របសម្រួលពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការរវាងរដ្ឋ និងឯកជន

– ការធ្វើសាមញ្ញកម្មនីតិវិធីគយ និងព្រំដែន

– ការគាំទ្រដល់ប្រតិបត្តិករក្នុងស្រុក (SMEs)

– ការបណ្តុះបណ្តាលធនធានមនុស្សរួមគ្នា

៤. កិច្ចសហការ និងការប្តេជ្ញាចិត្តរបស់សភាពាណិជ្ជកម្មកម្ពុជាក្នុងនាមវិស័យឯកជន។