កម្ពុជា-នេប៉ាល់ ជួបពិភាក្សាការងារជំរុញទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការលើវិស័យចំនួន៥

សង្គម​ និង​សេដ្ឋកិច្ច

លោកស្រី​ អ៊ាត សោភា រដ្ឋលេខាធិការប្រចាំការ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួបពិភាក្សាការងារជាមួយ លោក Dhan Bahadur Oli ឯកអគ្គរដ្ឋទូត នៃប្រទេសនេប៉ាល់ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅទីស្តីការក្រសួង កាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងជំនួបនេះ ភាគីទាំងពីរបានសម្តែងនូវការពេញចិត្តចំពោះទំនាក់ទំនងជិតស្និទ្ធរវាងកម្ពុជា និងនេប៉ាល់ ហើយបានផ្លាស់ប្តូរយោបល់លើការជំរុញទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការលើវិស័យនានា​ រួមមាន ពាណិជ្ជកម្មនិងសេដ្ឋកិច្ច សុខាភិបាល ទេសចរណ៍ វប្បធម៌ និងការតភ្ជាប់រវាងប្រជាជន និងប្រជាជន។

នៅក្នុងឱកាសនោះដែរ លោកស្រីរដ្ឋលេខាធិការប្រចាំការ ក៏បានជម្រាបជូន ឯកអគ្គរដ្ឋទូត អំពីបច្ចុប្បន្នភាពនៃស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ និងបានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងដែលមានស្រាប់៕