ធនាគារ ជីប ម៉ុង ជាធនាគារខ្មែរ បង្កើតឡើងដោយវិនិយោគិនខ្មែរ ទទួលបានពានរង្វាន់ដ៏មានកិត្យានុភាពពីស្ថាប័នអន្តរជាតិ

សង្គម​ និង​សេដ្ឋកិច្ច

ភ្នំពេញ៖ ធនាគារ ជីប ម៉ុង មានមោទនភាពក្នុងការទទួលបានពានរង្វាន់អន្តរជាតិដ៏មានកិត្យានុភាពចំនួន ២ សម្រាប់ឆ្នាំ២០២៦ ពីស្ថាប័ន Global Banking & Finance Review រួមមាន «ធនាគារឆ្នើមបំផុតសម្រាប់សហគ្រាសធុនតូច និងមធ្យម (Best SME Bank Cambodia)» និង «កម្មវិធីធនាគារឌីជីថលល្អបំផុតសម្រាប់អតិថិជន (Best Retail Banking App Cambodia)» ដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ធនាគារក្នុងការផ្តល់សេវាហិរញ្ញវត្ថុប្រកបដោយគុណភាព ជំរុញនវានុវត្តន៍ឌីជីថល និងបង្កើនបទពិសោធន៍អតិថិជន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ដើម្បីអបអរសាទរសមិទ្ធផលដ៏មានអត្ថន័យនេះ ធនាគារ ជីប ម៉ុង បានរៀបចំពិធីអបអរសាទរជាមួយថ្នាក់ដឹកនាំ និងបុគ្គលិក ដើម្បីថ្លែងអំណរគុណចំពោះការខិតខំប្រឹងប្រែង និងស្មារតីសហការរួម ដែលជាកត្តាសំខាន់នាំឱ្យធនាគារទទួលបានការទទួលស្គាល់លើឆាកអន្តរជាតិ។

ពានរង្វាន់ទាំងពីរនេះ គឺជាសក្ខីភាពបញ្ជាក់ពីការប្តេជ្ញាចិត្តឥតងាករេរបស់ធនាគារ ជីប ម៉ុង ក្នុងការលើកកម្ពស់ឧត្តមភាពនៃសេវាហិរញ្ញវត្ថុ ជំរុញនវានុវត្តន៍ឌីជីថល និងផ្តល់បទពិសោធន៍ធនាគារដែលងាយស្រួល សុវត្ថិភាព និងមានប្រសិទ្ធភាពខ្ពស់ជូនអតិថិជន។ សមិទ្ធផលនេះក៏ឆ្លុះបញ្ចាំងពីស្មារតីសហការ វិជ្ជាជីវៈ និងការខិតខំប្រឹងប្រែងរួមរបស់ថ្នាក់ដឹកនាំ និងបុគ្គលិកគ្រប់រូប ក្នុងការបំពេញបេសកកម្មផ្តល់សេវាហិរញ្ញវត្ថុប្រកបដោយប្រសិទ្ធភាព និងទំនុកចិត្តខ្ពស់ជូនដល់អតិថិជន។

ការទទួលស្គាល់ពីស្ថាប័នអន្តរជាតិនេះ មិនត្រឹមតែជាកិត្តិយសសម្រាប់ធនាគារ ជីប ម៉ុង ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាកម្លាំងជំរុញឱ្យធនាគារបន្តអភិវឌ្ឍផលិតផល និងសេវាកម្មប្រកបដោយនវានុវត្តន៍ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជន និងការវិវត្តយ៉ាងឆាប់រហ័សនៃវិស័យហិរញ្ញវត្ថុ និងបច្ចេកវិទ្យាឌីជីថល។

ជាមួយនឹងចក្ខុវិស័យក្នុងការក្លាយជាស្ថាប័នហិរញ្ញវត្ថុឈានមុខគេមួយក្នុងប្រទេសកម្ពុជា ធនាគារ ជីប ម៉ុង បន្តផ្តោតលើការអភិវឌ្ឍនវានុវត្តន៍ ផលិតផល និងសេវាកម្មហិរញ្ញវត្ថុដែលមានភាពទំនើប ងាយស្រួល និងឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជន។ ទន្ទឹមនឹងនេះ ធនាគារក៏បន្តវិនិយោគលើបច្ចេកវិទ្យាឌីជីថល ការពង្រឹងសុវត្ថិភាពប្រព័ន្ធ និងការអភិវឌ្ឍធនធានមនុស្ស ដើម្បីធានាបាននូវសេវាកម្មដែលមានប្រសិទ្ធភាពខ្ពស់ និងបទពិសោធន៍អតិថិជនដ៏ល្អឥតខ្ចោះ។

ជាមួយគ្នានេះ ធនាគារ ជីប ម៉ុង បន្តដើរតួនាទីយ៉ាងសកម្មក្នុងការគាំទ្រកំណើនសេដ្ឋកិច្ចជាតិ ជាពិសេសតាមរយៈការផ្តល់ដំណោះស្រាយហិរញ្ញវត្ថុដល់វិស័យកសិកម្ម និងសហគ្រាសធុនតូច និងមធ្យម (SMEs) ដែលជាកម្លាំងស្នូលនៃសេដ្ឋកិច្ចកម្ពុជា។ តាមរយៈផលិតផល និងសេវាកម្មដែលស្របតាមតម្រូវការអាជីវកម្ម ធនាគារមិនត្រឹមតែផ្តល់សេវាធនាគារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកបង្កើតឱកាស លើកកម្ពស់សមត្ថភាពប្រកួតប្រជែង និងគាំទ្រការអភិវឌ្ឍប្រកបដោយចីរភាពសម្រាប់សហគ្រាសក្នុងស្រុកផងដែរ។
ដោយឈរលើមូលដ្ឋាននៃទំនុកចិត្តពីអតិថិជន ការគាំទ្រពីដៃគូអាជីវកម្ម និងការទទួលស្គាល់ពីស្ថាប័នអន្តរជាតិ ធនាគារ ជីប ម៉ុង នឹងបន្តពង្រឹងសមត្ថភាពប្រកួតប្រជែង តាមរយៈការច្នៃប្រឌិតផលិតផល ការអភិវឌ្ឍសេវាកម្មហិរញ្ញវត្ថុ និងការបង្កើនបទពិសោធន៍អតិថិជន ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារដែលកំពុងវិវត្តកាន់តែឆាប់រហ័ស។

ក្នុងនាមជាធនាគារខ្មែរ ដែលបង្កើតឡើងដោយកូនខ្មែរ ធនាគារ ជីប ម៉ុង ប្តេជ្ញាបន្តដើរតួនាទីជាដៃគូហិរញ្ញវត្ថុយូរអង្វែង តាមរយៈការគាំទ្រអាជីវកម្មក្នុងស្រុក ការពង្រឹងសមត្ថភាពសហគ្រិនខ្មែរ និងការចូលរួមជំរុញកំណើនសេដ្ឋកិច្ចជាតិឱ្យកាន់តែមានភាពធន់ និងប្រកបដោយចីរភាព៕