រដ្ឋាភិបាលអាមេរិក បង់ការប្រាក់ជិត ២៤ពាន់លានដុល្លារជារៀងរាល់សប្តាហ៍ ដោយសារបំណុលកើនឡើងខ្ពស់

អន្តរជាតិ

រដ្ឋាភិបាលសហរដ្ឋអាមេរិក ត្រូវបានរាយការណ៍ថាបានបង់ការប្រាក់ជាមធ្យម ២៣,៨ពាន់លានដុល្លារក្នុងមួយសប្តាហ៍ នៅក្នុងឆ្នាំសារពើពន្ធ២០២៦ នេះ ដោយសារតែកើនឡើងនៃបំណុលសាធារណៈកាន់តែខ្ពស់។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Fortune។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងរយៈពេលប្រាំបួនខែដំបូងនៃឆ្នាំសារពើពន្ធ ២០២៦ (ដោយចាប់ផ្តើមពីខែតុលា ឆ្នាំ២០២៥) ឱនភាពថវិការបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកបានឈានដល់ជិត ១,៤ពាន់ពាន់លានដុល្លារ ពោលគឺខ្ពស់ជាងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ហើយយ៉ាងណាមិញ បើគិតត្រឹមចុងសប្តាហ៍មុន បំណុលសាធារណៈរបស់ប្រទេសដែលមានសេដ្ឋកិច្ចធំបំផុតរបស់ពិភពលោកមួយនេះ មានចំនួន ៣៩,៤ពាន់ពាន់លានដុល្លារ។ នេះមានន័យថារដ្ឋាភិបាលអាមេរិក កំពុងខ្ចីប្រាក់ ១៥៥ពាន់លានដុល្លារក្នុងមួយខែ ឬ ៣៩ពាន់លានដុល្លារក្នុងមួយសប្តាហ៍។

ទន្ទឹមនឹងនេះ យោងតាមរបាយការណ៍ចុងក្រោយបំផុតពីការិយាល័យថវិកា និងហិរញ្ញវត្ថុសហរដ្ឋអាមេរិក (CBO) បានបង្ហាញថា ប្រាក់ចំណូលសរុបសុទ្ធនៃការប្រាក់លើបំណុលសាធារណៈសម្រាប់ឆ្នាំសារពើពន្ធនេះ បច្ចុប្បន្នមានចំនួន ៨៥៧ពាន់លានដុល្លារ ឬ ២៣,៨ពាន់លានដុល្លារក្នុងមួយសប្តាហ៍។

បើយោងតាម ​​CBO បានបង្ហាញឲ្យដឹងទៀតថាតួលេខនៃការប្រាក់នេះតំណាងឱ្យការកើនឡើងប្រហែល ១៣% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នានៃឆ្នាំសារពើពន្ធមុន។ នេះគឺដោយសារតែបំណុលកើនឡើង និងអត្រាការប្រាក់រយៈពេលវែងមានកម្រិតខ្ពស់ជាង៕​