អ្នកមានដាច់គេរបស់ហ្វីលីពីន កើនទ្រព្យសម្បត្តិជាង ១០ពាន់លានដុល្លារ ក្នុងរយៈពេលត្រឹមមួយឆ្នាំ​

អន្តរជាតិ

លោក Enrique Razon Jr. ដែលជាអ្នកមានជាងគេបំផុតនៅក្នុងប្រទេសហ្វីលីពីន បានឃើញទ្រព្យសម្បត្តិរបស់ខ្លួនកើនឡើង ១០,៣ពាន់លានដុល្លារ ក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ ដោយសារតែដំណើរការដ៏រឹងមាំនៃក្រុមហ៊ុន International Container Terminal Services Inc (ICTSI) របស់លោក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមទស្សនាវដ្តី Forbes បានរាយការណ៍ថា លោក Razon ដែលជាប្រធានក្រុមហ៊ុនកំពង់ផែធំជាងគេរបស់ប្រទេស ឥឡូវនេះមានទ្រព្យសម្បត្តិសរុបចំនួន ២១,៨ពាន់លានដុល្លារ ពោលគឺបានកើនឡើងពី ១១,៥ពាន់លានដុល្លារ គិតនៅក្នុងខែសីហាឆ្នាំមុន។

គួរឲ្យដឹងថា ភាគហ៊ុនរបស់ក្រុមហ៊ុន ICTSI បានកើនឡើង ១១២% ពីមួយឆ្នាំទៅមួយឆ្នាំ ដែលជំរុញដោយបរិមាណពាណិជ្ជកម្មដ៏រឹងមាំ ពន្ធគយខ្ពស់ កំណើនសេវាកម្មដឹកទំនិញ និងការអនុវត្តប្រកបដោយជោគជ័យនៅទូទាំងបណ្តាញកំពង់ផែរបស់ខ្លួន។ លោក Razon គ្រប់គ្រងភាគហ៊ុន ៥១% នៅក្នុងក្រុមហ៊ុនតាមរយៈការកាន់កាប់ដោយផ្ទាល់ និងដោយប្រយោល។

គួរជម្រាបជូនផងដែរថា ក្រុមហ៊ុននេះបានមើលឃើញពីការកើនឡើងនៃប្រាក់ចំណូល ២៩% ពីមួយឆ្នាំទៅមួយឆ្នាំ ដល់ ៩៦១លានដុល្លារ គិតនៅត្រឹមក្នុងត្រីមាសទីមួយ ដែលជំរុញដោយការដាក់បញ្ចូលកំពង់ផែថ្មីៗពីរបន្ថែមទៀតគឺ Durban Gateway Terminal នៅអាហ្វ្រិកខាងត្បូង និង Batu Ampar Container Terminal នៅ Batam ប្រទេសឥណ្ឌូណេស៊ី៕​