ក្រុមហ៊ុន វិរៈ ប៊ុនថាំ ហ្វ៊ូដ អ្នកឧកញ៉ា បណ្ឌិត សួរ វីរៈ ត្រៀមចេញលក់ផលិតផលថ្មី ទឹកប៉េងប៉ោះ គុណភាពខ្ពស់កម្រិត Premium

ជុំវិញ​ឧកញ៉ា

ក្រុមហ៊ុន វិរៈ ប៊ុនថាំ ហ្វ៊ូដ របស់អ្នកឧកញ៉ា បណ្ឌិត សួរ វីរៈ គ្រោងប្រកាសចេញលក់ផលិតផលថ្មី ទឹកប៉េងប៉ោះ (Tomato Sauce) គុណភាព Premium ក្នុងពេលឆាប់ៗខាងមុខនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ហេង ផាន អគ្គនាយក វិរៈ ប៊ុនថាំ ហ្វ៊ូដ បានថ្លែងប្រាប់ដល់ Oknha News ឱ្យដឹងថា ទឹកប៉េងប៉ោះ របស់ក្រុមហ៊ុន វិរៈ ប៊ុនថាំ ហ្វ៊ូដ គឺជាទឹកប៉េងប៉ោះគុណភាពខ្ពស់ (Premium) ហើយចំពោះរស់ជាតិគឺ​តម្រូវ​តាម​ចំណង់ចំណូលចិត្តរបស់ប្រជាជនកម្ពុជា។

លោកបានបន្តថា ទឹកប៉េងប៉ោះនេះ ត្រូវបានផលិតឡើងស្របតាមស្តង់ដាកម្រិតអន្តរជាតិ (Premium High Class) ហើយមូលហេតុដែលក្រុមហ៊ុនផលិតឡើងជាមួយដបជ័រប្លាស្ទិក គឺដោយសារតែវាមានភាពងាយស្រួល​ក្នុងការដឹកជញ្ជូន និងនាំចេញទៅក្រៅប្រទេស។ ចំណែកជ័រដែលផលិតដប មានស្តង់ដាកម្រិត Food Grade ដែលជាកម្រិតគុណភាពលេខមួយ ក្នុងការច្រកម្ហូបអាហារក្តៅៗបាន ដោយមិនមានការប៉ះពាល់សុខភាពនោះទេ។ 

សូមជម្រាបថា ទឹកប៉េងប៉ោះ របស់ក្រុមហ៊ុន វិរៈ ប៊ុនថាំ ហ្វ៊ូដ ពិតជាស័ក្តិសមជាជម្រើសទី១ សម្រាប់មេផ្ទះសម័យថ្មី ដោយវាមានរស់ជាតិ ឈ្ងុយឆ្ងាញ់ជាប់ចិត្ត។ ទឹកប៉េងប៉ោះនេះ ល្អឥតខ្ចោះសម្រាប់ជ្រលក់ជាមួយមាន់បំពង ដំឡូង​បារាំងបំពង និងអាហារសម្រន់ ស័ក្តិសមជាមួយប៉ាស្តា គុយទាវ និងបាយ ដាក់លើភីស្សា ប៊ឺហ្គឺ សាច់ក្រក និងនំសាំងវិច ជាដើម៕