ក្រុមហ៊ុន SpaceX របស់មហាសេដ្ឋី Elon Musk កំពុងស្ថិតក្នុងការពិភាក្សាដើម្បីផ្តល់លទ្ធភាពដល់ក្រសួងការពារជាតិអាមេរិក នូវសមត្ថភាពមជ្ឈមណ្ឌលទិន្នន័យដែលមានតម្លៃរាប់ពាន់លានដុល្លារ ក្នុងការដំណើរការគំរូភាសា AI។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Wall Street Journal។

កិច្ចព្រមព្រៀងបែបនេះនឹងពង្រីកទំនាក់ទំនងដែលមានស្រាប់របស់មន្ទីរបញ្ចកោណជាមួយ SpaceX ដែលជាដៃគូសំខាន់សម្រាប់ការបាញ់បង្ហោះរ៉ុក្កែត និងការទំនាក់ទំនងតាមផ្កាយរណប និងការតាមដានមីស៊ីល។
ដូចសហគ្រាសធំៗជាច្រើនដែរ ក្រសួងការពារជាតិសហរដ្ឋអាមេរិកកំពុងផ្លាស់ប្តូរដើម្បីធានាសមត្ថភាពកុំព្យូទ័រលើពពក (Cloud-computing) បន្ថែម ដើម្បីគាំទ្រដល់ភ្នាក់ងារស៊ើបការណ៍សម្ងាត់ និងកម្មវិធី AI យោធា។
គួរជម្រាបជូនថា ក្រុមហ៊ុនអវកាស SpaceX របស់លោក Musk បានធ្វើកិច្ចព្រមព្រៀងស្រដៀងគ្នានេះក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ។ កាលពីខែមិថុនា SpaceX បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសេវាកម្ម cloud ច្រើនឆ្នាំជាមួយក្រុមហ៊ុន Google របស់ Alphabet ដោយផ្តល់សិទ្ធិចូលប្រើប្រាស់បន្ទះឈីប Nvidia ប្រហែល ១១០ ០០០ និងហេដ្ឋារចនាសម្ព័ន្ធកុំព្យូទ័រពាក់ព័ន្ធ៕

