ប្រូម៉ូសិនដ៏អស្ចារ្យ! ក្លាយជាម្ចាស់រថយន្តអគ្គិសនីវៃឆ្លាត ARCFOX T1 ក្នុងតម្លៃត្រឹមតែ $19,999

សង្គម​ និង​សេដ្ឋកិច្ច

ទីផ្សាររថយន្តអគ្គិសនី (EV) ក្នុងព្រះរាជាណាចក្រកម្ពុជាបានកក្រើកសារជាថ្មីក្រោយពីក្រុមហ៊ុន KNN Group ប្រកាសជាផ្លូវការពីការនាំចូល និងចែកចាយផ្តាច់មុខនូវម៉ាកយីហោរថយន្តអគ្គិសនីវៃឆ្លាតប្រណិតលំដាប់ពិភពលោក «ARCFOX» មកកាន់ទីផ្សារប្រទេសកម្ពុជា។ ​ជាការស្វាគមន៍នូវវត្តមានដែលទើបតែមកដល់ ក្រុមហ៊ុនបានរៀបចំប្រូម៉ូសិន ដ៏អស្ចារ្យមិនធ្លាប់មានជាមួយការផ្តល់ជូនពិសេសលើរថយន្តអគ្គិសនីម៉ូដែល ARCFOX T1 ក្នុងតម្លៃត្រឹមតែ $19,999 សម្រាប់តែ 10 គ្រឿងដំបូងតែប៉ុណ្ណោះ!

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ARCFOX គឺជាម៉ាកយីហោរថយន្តអគ្គិសនីកម្រិតប្រណិត ដែលផ្តោតលើការច្នៃប្រឌិតថ្មី បច្ចេកវិទ្យាឆ្លាតវៃ និងស្តង់ដារ សុវត្ថិភាពខ្ពស់។ ពិសេសគឺ ARCFOX T1 ជាម៉ូដែលរថយន្តអគ្គិសនីបែប Crossover ស៊េរីទំនើប រចនាឡើង យ៉ាងប្រណិតផ្តល់នូវភាពទូលាយទាំងកន្លែងអង្គុយ និងការផ្ទុកឥវ៉ាន់។ លក្ខណៈសម្បត្តិពិសេសៗរួមមាន៖

  • ម៉ូទ័រ និងថាមពល៖ កម្លាំងអតិបរិមា 70KM និងថ្មប្រភេទ LFP អាចបើកបរបានចម្ងាយ 425Km (CLTC)
  • ប្រព័ន្ធជំនួយអ្នកបើកបរ៖​ Sensor 12គ្រាប់, កាមេរ៉ា 540ដឺក្រេ, ចាប់ហ្វ្រាំងអូតូ ប្រព័ន្ធតាមល្បឿនឡាន ខាងមុខ ប្រព័ន្ធចាប់ស្លាកសញ្ញាចរាចរណ៍ និងប្រព័ន្ធចាប់គន្លងផ្លូវ
  • ផ្នែកខាងក្រៅ៖ Panoramic Sky Roof, Electric Sunshade និងកញ្ចក់ចំហៀងអូតូ
  • ផ្នែកខាងក្នុង៖ កៅអីមុខអូតូ ក្តៅត្រជាក់ Memory Seat និងបរិក្ខារខាងក្នុងមិនប៉ះពាល់សុខភាព
  • កម្សាន្ត និងបច្ចេកវិទ្យា៖ អេក្រង់កម្សាន្ត 15.6អ៊ីង, USB Port & Type C, Speaker 6គ្រាប់, Apple Car Play & Easy Link និង Voice Command
  • ការធានារយៈពេល 8ឆ្នាំ ឬ 160,000km

ជាមួយនឹងប្រូម៉ូសិនដ៏ពិសេសនេះ អតិថិជននឹងទទួលបានបទពិសោធន៍បើកបរដ៏អស្ចារ្យក្នុងរថយន្តអគ្គិសនីដែលបំពាក់ ដោយបច្ចេកវិទ្យាទំនើបចុងក្រោយបង្អស់ ផ្តល់នូវភាពស៊ីវិល័យ ផាសុកភាពខ្ពស់ និងភាពជាម្ចាស់លើភាពទាន់សម័យ។ ទោះជាយ៉ាងណាក្តី ឱកាសមាសនេះត្រូវបានកំណត់សម្រាប់តែអតិថិជនចំនួន 10 នាក់ដំបូងតែប៉ុណ្ណោះ។ ដើម្បីកុំឱ្យខក ខានឱកាសដ៏ពិសេសក្នុងការក្លាយជាម្ចាស់រថយន្តអគ្គិសនី ARCFOX T1 ក្នុងតម្លៃដ៏អស្ចារ្យនេះ លោកអ្នកអាចធ្វើការ ទំនាក់ទំនងមកកាន់លេខទូរសព្ទ 086 713 713 ឬមកកាន់ទីតាំងបើកបរសាកល្បងនៅបុរីមេគង្គរ៉ូយ៉ាល់ ផ្លូវជាតិ 6A (https://maps.app.goo.gl/3Uv4yPKqJgR1pt6Y9?g_st=ic)

“ARCFOX CAMBODIA នាំចូល និងចែកចាយផ្តាច់មុខដោយក្រុមហ៊ុន KNN Group”