សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យតែងតាំង លោក ទឹម មុនីរតន្ន៍ ជាប្រធានមន្ទីរសុរិយោដីខេត្តមណ្ឌលគិរី

សង្គម​ និង​សេដ្ឋកិច្ច

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចេញអនុក្រឹត្យប្រគល់ភារកិច្ច​ជូន លោក ទឹម មុនីរតន្ន៍ អត្តលេខ ១៦៧១២០០៤១៧ ឋានន្តរស័ក្តិនាយក្រមការ ថ្នាក់លេខ៦ នៃក្របខណ្ឌមន្ត្រីក្រមការ ឱ្យ​បំពេញមុខងារជា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តមណ្ឌលគិរី នៃក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សូមជម្រាបថា លោក ទឹម មុនីរតន្ន៍ ឡើងកាន់តួនាទីជាប្រធានមន្ទីរសុរិយោដីខេត្តមណ្ឌលគិរី គឺជំនួសតំណែង លោក លឹម ចាន់ សូភី ដែលបានចូលនិវត្តន៍ កាលដើមឆ្នាំ២០២៦។ មុនទទួលបានការតែងតាំងមុខតំណែងនេះ លោក ទឹម មុនីរតន្ន៍ មានតួនាទីជាអនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តរតនគិរី៕