ក្រុមហ៊ុន ពេជ្រ អេនធើប្រាយ ឯ.ក (PIC Enterprise Co.,ltd) ទទួលបានការបន្តសុពលភាពកត់ត្រាសិទ្ធិនាំចូល និងចែកចាយផ្តាច់មុខលើផលិតផលប្រេងម៉ាក PETRONAS ក្នុងព្រះរាជាណាចក្រកម្ពុជា ដោយស្របច្បាប់តែមួយគត់ ហើយមានផេកផ្លូវការរបស់ក្រុមហ៊ុនតែមួយគត់ដូចគ្នាគឺ PETRONAS Lubricants Cambodia។ នេះបើតាមលិខិតរបស់ក្រសួងពាណិជ្ជកម្ម ចុះថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦។

លិខិតបន្តសុពលភាពកត់ត្រាសិទ្ធិនាំចូល និងចែកចាយផ្តាច់មុខនេះ មានសុពលភាពដោយគិតចាប់ពីថ្ងៃចុះហត្ថលេខា រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៦។
សូមជម្រាបថា ក្រុមហ៊ុន PIC Group ដែលជាក្រុមហ៊ុនបង្កើតឡើងដោយកូនខ្មែរ និងជាក្រុមហ៊ុនក្នុងស្រុកតែមួយគត់ ទទួលសិទ្ធិចែកចាយផ្តាច់មុខនូវប្រេងគ្រប់ប្រភេទម៉ាក PETRONAS និងសំបកកង់ឡានម៉ាក សៃលុន នៅកម្ពុជា បានឈានទៅចុះអនុស្សរណៈនៃការយោគយល់គ្នា(MOU) ជាផ្លូវការ ជាមួយក្រុមហ៊ុនប្រេងខ្នាតយក្ស PETRONAS GROUP ប្រចាំប្រទេសម៉ាឡេស៊ី លើការនាំចូលផ្តាច់មុខនូវផលិតផលប្រេងម៉ាក PETRONAS ចែកចាយបន្តទូទាំងប្រទេសកម្ពុជា៕





